ប្រិយមិត្តជាច្រើនច្បាស់ជាបានស្គាល់រួចមកហើយ ពីអតីតបេក្ខភាពប្រលងប្រជែងក្នុងកម្មវិធីប្រកួតចម្រៀង Cambodia Idol រដូវកាលទី៣ និងជាម្ចាស់ពានក្នុងកម្មវិធីប្រលងចម្រៀង «ផ្កាយរះក្នុងសួន» របស់ស្ថានីយទូរទស្សន៍ប៉ុស្តិ៍លេខ១១ ដោយបានទទួលបានជ័យលាភីលេខ១ កញ្ញា លីន សោម៉ា គឺជាតារាចម្រៀងវ័យក្មេងម្នាក់ដែលកំពុងតែទទួលបានការគាំទ្រខ្លាំង តាមរយៈទេពកោសល្យ និងរូបសម្ផស្សស្រស់ស្អាតពីធម្មជាតិផងដែរ។
លីន សោម៉ា អាចចាត់ទុកបានជាតារាចម្រៀងដែលមានទឹកដមផ្អែម និង សម្លេងស្រទន់អន្ទងអារម្មណ៍អ្នកស្ដាប់ឲ្យលន្លង់លន្លោចតាមអត្ថន័យ នៃបទចម្រៀងហើយនោះ បច្ចុប្បន្ន លីន សោម៉ា ក៏បានវិវត្តន៍រាងកាយពេញក្រមុំស្ដូក។
រីឯរូបសម្រស់ក៏ស្រស់ស្អាតជាលំដាប់ផងដែរ ពោលទាំងទម្រង់មុខ និងកម្ពស់ដ៏ខ្ពស់ស្រលះ ពណ៌សម្បុរស្បែក និងការតុបតែងខ្លួនគឺកាន់តែឡូយឆាយទាក់ទាញ រហូតធ្វើឲ្យហ្វេនៗលាន់មាត់សរសើរថា តារាស្រីរូបនេះផ្លាស់ប្តូរសឹងតែ១៨០ដឺក្រេតែម្តង៕
.jpg?1648359987)
.jpg?1648359987)
.jpg?1648359987)
.jpg?1648359987)
.jpg?1648359988)
.jpg?1648359987)
.jpg?1648359988)
.jpg?1648359987)
.jpg?1648359988)
.jpg?1648359988)
.jpg?1648359988)
.jpg?1648359988)
.jpg?1648359988)
.jpg?1648359988)
.jpg?1648359988)
.jpg?1648359988)
.jpg?1648359988)
.jpg?1648359988)
.jpg?1648359988)
.jpg?1648359989)
.jpg?1648359989)
.jpg?1648359989)