Wow សុទ្ធតែកំពូលតារាល្បីៗ មកធ្វើជួបជុំគ្នាក្នុងកម្មវិធីបង្ហាញម៉ូតដ៏ធំ Met Gala ដែលម៉ូតសម្លៀកបំពាក់នីមួយៗឃើញហើយញាក់សាច់
Sophea
-

Met Gala គឺជាព្រឹត្តិការណ៍មួយដែលប្រមូលផ្តុំតារាល្បីៗកំពូលៗ និងបុគ្គលិកលក្ខណៈផ្សេងៗគ្នានៅក្នុងឧស្សាហកម្មម៉ូដសម្លៀកបំពាក់ ដោយនៅក្នុងកម្មវិធីមួយនេះ ត្រូវប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅសារមន្ទីរ Metropolitan Museum of Art Costume Institute ដែលត្រូវបានគេស្គាល់ថាជា 'The Met' ក្នុងទីក្រុងញូវយ៉ក វាត្រូវបានរៀបចំឡើងជាលើកដំបូងក្នុងឆ្នាំ 1948 ដោយ Eleanor Lambert ដើម្បីរៃអង្គាសថវិកាសម្រាប់ទីភ្នាក់ងារ និង អង្គការ។

Met Gala ជាធម្មតាត្រូវបានប្រារព្ធឡើងនៅថ្ងៃច័ន្ទដំបូងនៃខែឧសភាជារៀងរាល់ឆ្នាំ (លើកលែងតែឆ្នាំ 2020 ត្រូវបានលុបចោលដោយសារតែ COVID-19) ជាមួយនឹងប្រធានបទសំលៀកបំពាក់ដែលបានកំណត់ជារៀងរាល់ឆ្នាំដើម្បីផ្គូផ្គងការតាំងពិព័រណ៍នេះ។

កាសែត New York Times រាយការណ៍ថា សំបុត្រសម្រាប់តារាល្បីម្នាក់ៗដែលមកចូលរួមនៅក្នុងកម្មវិធីនោះមានតម្លៃ 35,000 ដុល្លារ ចំណែកឯម៉ាកយីហោប្រ៊េនល្បីៗដូចជាខោអាវ កបូបនានា ដែលត្រូវការទីតាំងសម្រាប់ធ្វើការដាក់តាំងនូវម៉ូតសម្លៀកបំពាក់របស់ខ្លួនគឺត្រូវចំណាយរហូតដល់ 300,000 ដុល្លារ មិនតែប៉ុណ្ណោះម៉ាកយីហោទាំងនោះក៏អាចធ្វើការនាំយកនូវតារាល្បីៗមកធ្វើការបង្ហាញម៉ូតសម្រាប់យីហោរបស់ខ្លួនផងដែរ ។

មួយរយះចុងក្រោយនៃកម្មវិធីមួយនេះ គេសង្កេតឃើញមានភ្ញៀវតារាល្បីៗចម្រុះពណ៌និងជាតិសាសន៍ជាច្រើនចូលរួមនៅក្នុងកម្មវិធីមួយនោះកាន់តែច្រើនឡើងៗ ដោយក្នុងនោះមានការអញ្ជើញនូវតារាល្បីៗដូចជាគ្រួសារ Kardashian ម៉ូដែល Bella និង Gigi Hadid ឬសិល្បករ K-Pop ដូចជា Rosé BLACKPINK, CL ។ Johnny NCT ឆ្នាំ នេះ គឺ ជា អ្នក ដែល មាន ឥទ្ធិពល បំផុត លើ អ៊ីនធឺណិត។ សំខាន់ ជាង នេះ ទៅ ទៀតការបង្ហាញម៉ូដ ក្នុង កម្មវិធី Met Gala គឺ មានភាពឡូយឆាយ សប្បាយរីករាយខ្លាំងណាស់ នៅក្នុងព្រឹត្ដិការដ៏អស្ចារ្យមួយនេះ ដែលគេនឹកស្មានមិនដល់នោះឡើយនៅក្នុងឆ្នាំនេះ ។