នៅចាំក្មេងស្រី កំប្លែង meme នាង Kylia Posey ម្នាក់នេះបានទេ? ពេលនេះនាងបានបាត់បង់ជីវិតទៅហើយនៅក្នុងអាយុត្រឹមតែ ១៦ឆ្នាំ ដោយសារតែការ...
Sophea
-

ដំណឹងដ៏គួរឱ្យសោកសៅនៃការបាត់បង់អតីតតកំប្លែងស្រី meme ដែលញញឹមស្រស់  នាងKylia Posey   បានធ្វើឱ្យមហាជនអ្នកលេងបណ្ដាញសង្គមអ៊ីនធើណេត មានការតក់ស្លុតជាខ្លាំងនៃការបាត់បង់ជីវិតរបស់នាង​  នៅក្នុងអាយុត្រឹមតែ ១៦ឆ្នាំ ។ 

Kailia Posey មានភាពល្បីល្បាញដោយសារនាងជាក្មេងស្រីម្នាក់ដែលបានប្រកួតប្រជែងក្នុងកម្មវិធី Toddlers & Tiaras  ដោយនៅពេលនោះសកម្មភាពនៃការញញឹមរបស់នាងនៅក្នុងវីដេអូនៃកម្មវិធីនោះត្រូវបានគេយកទៅធ្វើការmeme បែបកំប្លែង ដែលធ្វើឱ្យនាងល្បីឈ្មោះនិងមានអ្នកស្គាល់នាងជាច្រើន និងមានភាពល្បីល្បាញនៅលើបណ្ដាញសង្គមមកដល់សព្វថ្ងៃនេះ  ។ 


បន្ទាប់ពីមានភាពល្បីល្បាញនៅក្នុងកម្មវិធីនោះ ត្រូវបានបញ្ចប់ក្នុងឆ្នាំ 2013 Kylia Posey បានបន្តប្រកួតប្រជែងក្នុងកម្មវិធីប្រកួតសម្រស់ ដោយនាង​ទើប​តែ​ចូល​រួម​ប្រកួត​បវរកញ្ញា​ Washington Teen USA កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ។

ម្តាយរបស់ Kylia Posey គឺលោកស្រី  Marcy Posey Gatterman បានបង្ហោះនៅលើ Facebook ថា “ពេលនេះខ្ញុំគ្មានពាក្យអ្វី ឬគិតអ្វីនៅក្នុងក្បាលរបស់ខ្ញុំទេ ព្រោះកូនស្រីដ៏ស្រស់ស្អាតរបស់ខ្ញុំត្រូវបានក្រុមគ្រួសារសុំសិទ្ធិឯកជន ដើម្បីឧទ្ទិសកុសលជូនដល់កូនស្រីតូច Kylia របស់យើងឥឡូវនេះជារៀងរហូត។ ”

ខណៈ​ទីភ្នាក់ងារ​ព័ត៌មាន​បរទេស​បាន​រាយការណ៍​ថា Kylia Posey ស្លាប់​ដោយ​ការ​ធ្វើ ​អ ត្ត ឃា ត។ សា ក ស ពរបស់នាងត្រូវបានគេរកឃើញនៅក្នុងឧទ្យាន Birch Bay State Park ដែលជាឧទ្យានរដ្ឋក្នុងរដ្ឋ Washington ប៉ុន្តែព័ត៌មានមិនត្រូវបានបញ្ជាក់នោះទេ។ វិទ្យាស្ថាន​កោសល្យ​វិ​ច្ច័​យ​ផ្នែក​វេជ្ជសាស្ត្រ Whatcom County កំពុង​ស៊ើបអង្កេត​មូលហេតុ​នៃ​ការ ស្លា​ ប់​។