កូនកម្លោះជាប់ផឹ កស្រវឹ ង ឪក្មេកខឹ ងពេក លើកកូនក្រមុំឱ្យរៀបការជាមួយភ្ញៀវដែលមកចូលរួម
Sophea
-

គេហទំព័រ Indiatimes រាយការណ៍​ថា កាលពី​ថ្ងៃ​ទី​២២ ខែមេសា ក្នុង​ពិធី​មង្គលការ​មួយ​ក្នុង​ទីក្រុង Maharashtra ប្រទេស​ឥណ្ឌា កូន​កំលោះម្នាក់ជាប់ផឹ  ក​ស្រវឹ   ងជោ  គជាំ ​បានធ្វើដំណើរ​មក​ដល់​កន្លែង​រៀបអាពាហ៍ពិពាហ៍​យឺត​យ៉ាវរហូតដល់ទៅ​៤​ម៉ោង ជា​ហេតុ​ធ្វើ​ឱ្យ​ឪពុក​ខាងកូនក្រមុំមានការមិនពេញចិត្ដក្នុងការដែលធ្វើឱ្យរូបគាត់និងភ្ញៀវនាំគ្នាអង្គុយរង់ចាំ នៅទីបំផុតឪពុករបស់កូនក្រមុំក៏សម្រេចចិត្ដលើកកូនរបស់ខ្លួនឱ្យទៅរៀបការជាមួយនឹងភ្ញៀវដែលមកចូលរួមក្នុងពិធីជំនួសវិញ។ 


សេចក្តីរាយការណ៍ព័ត៌មានបានឱ្យដឹងថា ពិធីមង្គលការនេះ ធ្វើឡើងនៅថ្ងៃទី ២២ ខែមេសា នៅក្នុងភូមិ Malkapur Pangra ក្នុងសង្កាត់ Bulthana ដោយការរៀបចំទាំងអស់ត្រូវបានធ្វើឡើងរួចរាល់ រង់ចាំតែការធ្វើពិធីតែប៉ុណ្ណោះ  កូនកម្លោះក្រមុំ ដែលត្រូវប្រារព្ធធ្វើឡើងនាវេលាម៉ោង  ១៦.០០នាទីល្ងាច។ 


ប៉ុន្តែ​នៅពេលនោះគ្មានវត្ដមានកូន​កំលោះ​ នៅក្នុងរោងការដូចដែលបានធ្វើការគ្រោងទុកនោះឡើយ ដោយកូនក្រមុំនិង​និង​ក្រុម​គ្រួសារ​បាន​រង់ចាំ​កូន​កំលោះ​នៅ​កន្លែង​កើតហេតុ​រហូត​ដល់​ម៉ោង​៨​យប់  មិនតែប៉ុណ្ណោះថែមទាំងកូនកម្លោះរូបនោះបានធ្វើការ បង្ហាញខ្លួនក្នុងស្ថានភាពស្រវឹងជោគជាំតែម្ដង ដែលជាហេតុធ្វើឱ្យខាងស្រីទទួលយកមិនបាន។ 

មូលហេតុ​ដែល​កូនកំលោះ​និង​មិត្តភក្តិ​មក​យឺត​គឺ​ដោយសារ​ពួកគេ​តែងតែ​ផឹកស៊ី​រាំ​លេង​កម្សាន្ត​ សប្បាយដែលភ្លេចពេលវេលា។ “កូនកំលោះ និងមិត្តភ័ក្តិស្រវឹងខ្លាំង បានមកដល់ពិធីនៅម៉ោង ៨ យប់។ ជំនួសឱ្យម៉ោង 4 រសៀល ដោយកូនកម្លោះនិងឪពុកខាងកូនស្រីធ្វើការជជែកតវ៉ាគ្នាយ៉ាងខ្លាំង នៅទីបំផុតនៅតែលើកកូនក្រមុំរូបនោះទៅឱ្យភ្ញៀវដែលមកចូលរួមដដែល។ 


ឪពុករបស់កូនក្រមុំស្វែងរកកូនកំលោះថ្មីក្នុងចំណោមភ្ញៀវ។ ហើយ​គេ​មិន​នឹក​ស្មាន​ដល់​បាន​ជួប​បុរស​ដែល​ត្រូវ​រៀបការ​ជាមួយ​កូន​ស្រី​របស់​គាត់។ ឪពុករបស់កូនក្រមុំបានសម្រេចចិត្តឱ្យកូនស្រីរបស់គាត់រៀបការជាមួយសាច់ញាតិរបស់គ្រួសារមួយផ្សេងទៀតដែលចូលរួមក្នុងពិធីនោះជាភ្ញៀវជំនួស។