G-Dragon ជាសមាជិកក្រុម BIGBANG គឺស្ថិតក្នុងចំណោមតារា Kpop ដែលមានជាងគេបំផុតក្នុងវិស័យឧស្សាហកម្មសិល្បៈជាមួយនឹងការងារដ៏មមាញឹកនៅក្នុងការថតបទចម្រៀងជាច្រើនក៏ដូចជាកិច្ចព្រមព្រៀងនៃការថតផ្សព្វផ្សាយពាណិជ្ជកម្ម និងជាតារាចម្រៀងកូរ៉េមួយរូបដែលមានមុខជំនួញជាច្រើននៅក្នុងដៃជាច្រើន ដែលធ្វើឱ្យទ្រព្យសម្បតិ្ដរបស់តារារ៉េបរូបនេះមានការកើនឡើងឥតឈប់ឈរ មិនតែប៉ុណ្ណោះ លោកថែមទាំងជាតារាមួយរូបដែលរស់នៅក្នុងភាពហ៉ឺហារជាមួយនឹងឡានសេរ៊ីទំនើបរាប់សិបគ្រឿង ដែលមានតម្លៃរហូតដល់រាប់លានដុល្លាឯណោះ ។
ថ្មីៗនេះ G-Dragon បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលនិងមានការចាប់អារម្មណ៍ នៅឯព្រលានយន្តហោះ ក្រោយពីឡានសេរ៊ីទំនើបថ្មី ម៉ាក Rolls Royce Ghost ពណ៌ស ដែលមានតម្លៃដល់ទៅ 776 លានវ៉ុន (ជាង 600,000 ដុល្លារ) បានធ្វើការដឹកមកដល់ប្រទេសកូរ៉េ ដោយតារារ៉េបរូបនេះទៅទទួលផ្ទាល់តែម្ដង ។
ក្នុងនោះផងដែរ G-Dragon ក៏ជាម្ចាស់រថយន្ត Rolls Royce Ghost ពណ៌ខ្មៅផងដែរ ដែលគាត់ប្រើសម្រាប់ការងារធម្មតា និងការធ្វើដំណើរកម្សាន្ដទៅទីកន្លែងនានានៅក្នុងក្រុង។ G-Dragon កីជាម្ចាស់នៃរថយន្ដ Bentley Continental GT ពណ៌ស ដែលមានតម្លៃប្រហែល 250,000 ដុល្លារ។ តារាប្រុសរូបនេះក៏ជាម្ចាស់រថយន្តម៉ាក McLaren 650S Coupe ពណ៌ខ្មៅផងដែរ ដែលលក់ក្នុងតម្លៃប្រហែល 260,000 ដុល្លារ។
មេក្រុម BIGBANG រូបនេះក្រៅពីរថយន្ដស្ព័រ McLauren លោកក៏បានទិញរថយន្ត Lamborghini Aventador ពណ៌ស តម្លៃ 520,000 ដុល្លារ។ រថយន្តដូចគ្នានេះពិតជាបានបង្ហាញខ្លួននៅក្នុង MV របស់គាត់សម្រាប់បទ “Who You?” និង "I am a goodboy" ។ លើសពីនេះ នៅក្នុងឆ្នាំ 2017 G-Dragon ក៏បានចំណាយប្រាក់ប្រហែល 435,000 USD ដើម្បីទិញ Lamborghini Aventador LP700-4 ពណ៌ខ្មៅផងដែរ។