នៅថ្ងៃទី 3 ខែឧសភា G-Dragon បានចាកចេញពីទីក្រុងសេអ៊ូល ដើម្បីចូលរួមកម្មវិធីរបស់ម៉ាកយីហោដ៏ល្បី Chanel នៅក្រៅប្រទេស។ ដោយការបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍កាលពីម្សិលមិញ (5 ឧសភា) មេដឹកនាំក្រុម Big Bang រូបនេះមានភាពលេចធ្លោជាមួយនឹងម៉ូតសម្លៀកបំពាក់ប្លែកដ៏គួរឱ្យមានភាពលេចធ្លោ ដោយនៅក្នុងនោះតារារ៉េបរូបនេះបានធ្វើការពាក់អាវយឺតពណ៌ខៀវពីលើអាវពណ៌ទឹកសមុទ្រលាយឡំជាមួយផ្កា ព្រមជាមួយនឹងខោខូវប៊យអមជាមួយនឹងរូបរាងកាយស្គមស្គាំងនិងគ្រឿងអលង្ការតុបតែងខ្លួនដ៏មានភាពទាក់ទាញបំផុត ។
នេះមិនមែនជាលើកទីមួយទេ ដែល G-Dragon បង្ហាញមុខជាសាធារណៈ មើលទៅរាងស្រឡូន និងស្គម។ ពីមុននៅក្នុងខែមិថុនា ឆ្នាំ 2017 គាត់បានធ្វើឱ្យសាធារណជនភ្ញាក់ផ្អើលជាមួយនឹងរូបរាងស្ដើងដែលគាត់បានមកមើលការតាំងពិពណ៌របស់ម៉ាក Chanel's Mademoiselle Privé នៅទីក្រុងសេអ៊ូល។ គាត់បានស្រកទម្ងន់យ៉ាងច្រើន រហូតដល់ថ្គាមរបស់គាត់ក៏កាន់តែស្រួចជាងមុន ថែមទាំងធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនមានការងឿងឆ្ងល់ថាតើតារារូបនេះកំពុងតែធ្លាក់ខ្លួនឈឺឬក៏ការប្រគុំតន្ត្រីជាបន្តបន្ទាប់ញឹកញាប់ បានប៉ះពាល់ដល់សុខភាពរបស់តារាប្រុសរូបនេះ។
ការត្រលប់មកវិញចុងក្រោយបង្អស់របស់ G-Dragon គឺជាមួយនឹងក្រុម Big Bang ជាមួយនឹងបទចម្រៀង “Still Life” ដែលបានចេញផ្សាយកាលពីថ្ងៃទី 5 ខែមេសា ដែលជាការត្រលប់មកវិញលើកដំបូងរបស់ក្រុមបន្ទាប់ពីបានផ្អាកអស់រយៈពេល 4 ឆ្នាំ។ ផលិតផលនេះទទួលបានសមិទ្ធិផលគួរឱ្យចាប់អារម្មណ៍ជាច្រើននៅលើតារាងក្នុងស្រុក និងអន្តរជាតិ ដែលរួមចំណែកដល់ការបញ្ជាក់ជាថ្មីម្តងទៀតនូវជំហររបស់ "ស្តេច K-pop" ពិតប្រាកដ។