មនុស្សជាច្រើនមានសត្វចិញ្ចឹមដែលពួកគេចូលចិត្ត ផ្តល់ឱ្យពួកគេនូវក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងចង់រក្សាពួកគេឱ្យជិតបំផុតតាមដែលអាចធ្វើទៅបាន។ អាចហៅថាជាកូនស្រលាញ់ដែលមានទាំងអស់។ ប៉ុន្តែសម្រាប់នារីម្នាក់នេះ នាងបានធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង ។ នៅពេលដែលកូនជាទីស្រឡាញ់របស់នាងគឺជាសត្វដែលមានឈាមត្រជាក់គួរឱ្យខ្លាចដូចជាក្រពើ។ លើសពីនេះ នាងក៏ចិញ្ចឹមពួកវាដោយឯករាជ្យក្នុងផ្ទះរហូតដល់ទៅ៦ក្បាលរួមគ្នាផងដែរ ។
កាលពីថ្ងៃទី 7 ខែឧសភា ឆ្នាំ 2022 គេហទំព័រ Daily Star បានលាតត្រដាងថា ស្ត្រីម្នាក់មកពីកោះតៃវ៉ាន់ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមមួយឈ្មោះ Sashimi បានចាប់ផ្តើមទិញក្រពើដំបូងពីអ្នកបង្កាត់ពូជ ដល់ទៅ 6 ក្បាល។ នៅក្នុងហ្វេសប៊ុករបស់នាងអាចមើលឃើញថានាងឲ្យក្រពើទាំង៦វារជុំវិញកន្លែងផ្សេងៗ។ នៅផ្ទះប្រកបដោយផាសុកភាព ដូចជាវាជាសត្វចិញ្ចឹមធម្មតា ដូចជាឆ្កែ ឬឆ្មា។
ក្រពើនីមួយៗនៃសាស៊ីមីមានទំហំ និងប្រវែងខុសៗគ្នា។ នាងបាននិយាយថា សត្វមួយក្បាលមានប្រវែងដល់ទៅ 1.5 ម៉ែត្រ និងមានដងខ្លួនធាត់មិនធម្មតា នាងបាននិយាយថា គឺជាសត្វចិញ្ចឹមដ៏គួរឲ្យស្រលាញ់ដូចកូនអញ្ចឹង ជាងមនុស្សគ្រប់រូបគិតទៅទៀតថាវាជាសត្វសាហាវ។ នាងបានភ្ជាប់ទំនាក់ទំនងជាមួយពួកវាដូចជាមិត្តជិតស្និទ្ធ។ នាងចូលចិត្តដេកជាមួយពួកវា ថើបពួកវា ហើយជួនកាលនាំពួកវាទៅខាងក្រៅដើរលេង នឹងយកពួកវាទៅហាលថ្ងៃថែមទៀតផង។
មានរឿងមួយនៅក្នុងផ្ទះដែលពួកវាចូលចិត្តខាំ ស្បែកជើងរបស់នាង នៅពេលដែលនាងកំពុងតែធ្វើការយកត្រីពីទូក្លាសេសម្រាប់ធ្វើជាចំណីសម្រាប់សត្វចិញ្ចឹមទាំង៦ក្បាល ដែលពួកសត្វក្រពើទាំងនោះ ធ្វើការប្រមូលផ្ដុំគ្នានៅកន្លែងតែមួយ ដោយរង់ចាំចំណីរបស់វាយ៉ាងមានភាពអន្ទះសារបំផុត។