រឿងរ៉ាវរបស់សត្វឆ្កែក្នុងស្រុកដ៏កំសត់មួយនៅក្នុងប្រទេសចិន បានល្បីសុះសាយយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមអ៊ីនធើណេត ដែលសត្វឆ្កែមួយក្បាលនោះបានធ្វើដំណើរជិត 40 គីឡូម៉ែត្រទៅកាន់ផ្ទះដើម ដើម្បីស្វែងរកម្ចាស់ដំបូងរបស់វា ។ ដោយដំណើរសាច់រឿងនៃសត្វឆ្កែដ៏ស្មោះស្ម័គ្រមួយក្បាល ត្រូវបានគេធ្វើការប្រៀបធៀបទៅនឹងខ្សែភាពយន្តរបស់អ្នកដឹកនាំរឿងលោក Richard Gere នៅក្នុងរឿង Hachi: A Dog's Tale ដោយដំណើរនៃខ្សែជីវិតរបស់សត្វឆ្កែពីរក្បាលនេះ ពិតជាដូចគ្នាខ្លាំងណាស់ ។ ម្ចាស់ឆ្កែអាយុប្រាំបីឆ្នាំមួយក្បាលនេះមានឈ្មោះថា Big Yellow បាន ស្លា ប់ ក្នុងអំឡុងបុណ្យចូលឆ្នាំចិន ក្នុងឆ្នាំ 2021 បន្ទាប់មកសត្វឆ្កែមួយក្បាលនេះត្រូវបានកូនបុរសដែល ស្លា ប់ យកទៅចិញ្ចឹមនៅកន្លែងថ្មី ។
ជាក់ស្តែង សត្វឆ្កែមួយក្បាលនេះ “លួចចេញពីកន្លែងថ្មី ហើយត្រឡប់ទៅភូមិវិញ (កន្លែងដែលម្ចាស់របស់វារស់នៅ) បន្ទាប់ពីប្រហែលមួយសប្តាហ៍” នេះបើយោងតាមការបង្ហោះចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន Douyin ដោយស្ត្រីម្នាក់ដែលគេស្គាល់អត្តសញ្ញាណត្រឹមតែនាមត្រកូល Li ។
ការបង្ហោះក៏មានវីដេអូរបស់សត្វឆ្កែមួយក្បាល ហើយភ្លាមៗនោះក៏ត្រូវបានរីករាលដាលផងដែរ បន្ទាប់ពីអ្នកប្រើប្រាស់បានបញ្ចេញមតិលើឧបទ្ទវហេតុនេះ ហើយបានប្រដូចវាទៅនឹងខ្សែភាពយន្ត Richard Gere ដែលផ្អែកលើរឿងពិតរបស់សត្វឆ្កែមួយក្បាលឈ្មោះ Hachiko ដែលរង់ចាំម្ចាស់របស់វាស្លាប់ ប្រាំបួនឆ្នាំ។
អ្នកស្រី Li បាននិយាយនៅក្នុងវីដេអូ Douyin ថា "ប្រហែលជាគាត់មិនយល់ពីអត្ថន័យនៃសេចក្តីស្លា ប់ទេ ហើយហេតុអ្វីបានជាមនុស្សដែលស្រលាញ់គាត់បំផុត លែងនៅជាមួយគាត់"។
សារព័ត៌មាន South China Morning Post បានរាយការណ៍ថា សត្វឆ្កែមួយក្បាលនេះ បានដើរតាមដងផ្លូវក្នុងភូមិ ដើម្បីស្វែងរកម្ចាស់ដើមរបស់វា ហើយចំណាយពេលជាច្រើនម៉ោងនៅមុខផ្ទះ ដើម្បីរង់ចាំម្ចាស់វាត្រឡប់មកវិញ។ នាង Li ត្រូវបានគេដកស្រង់សម្ដីថា៖ «ខ្ញុំមិននឹកស្មានថារឿងរបស់ Big Yellow ក្លាយជារឿងល្បីនោះទេ។
នៅក្នុងវីដេអូ Douyin អ្នកស្រី Li ក៏បាននិយាយផងដែរថា អ្នកជិតខាងនាំអាហារមកគាត់ ដើម្បីគោរពភាពស្មោះត្រង់របស់គាត់។ កូនប្រុសរបស់ម្ចាស់ Big Yellow ក៏មកលេងគាត់ម្តងម្កាលនៅក្នុងភូមិដើម្បីមើលពីរបៀបដែលគាត់កំពុងធ្វើ។ អ្នកស្រី Li បាននិយាយថា "គាត់ត្រូវបានមើលថែយ៉ាងល្អនៅក្នុងភូមិ ដែលអ្នកស្រុកភាគច្រើនជាមនុស្សចាស់។ មានអ្នកខាងក្រៅតិចណាស់មកលេង។ គ្រួសារជាច្រើនមានសត្វឆ្កែ ហើយឱ្យពួកគេរត់ជុំវិញភូមិ"។