មិត្ដភិក្ដជិតស្និទ្ធ ស្លា ប់ ទាំងមូល តែលោក Andy Lau មិនបានដឹងអ្វីទាំងអស់ព្រោះតែមូលហេតុមួយនេះ...
Sophea
-

នៅថ្ងៃទី 1 ខែមេសា ឆ្នាំ 2003 តារាហុងកុង Leslie Cheung បាន ស ម្លា ប់ ខ្លួនដោយ លោ ត ពីលើជាន់ទី 24 នៃសណ្ឋាគារ Mandarin Oriental ក្នុងទីក្រុងហុងកុង។ ដោយឡែកពិធីបុណ្យ ស ព របស់តារាសម្ដែងរូបនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅឯទីក្រុងហុងកុង ដោយក្នុងនោះមានមិត្ដភិក្ដល្បីៗនៅក្នុងវិស័យសិល្បៈជាច្រើនដែលស្និតស្នាលនឹងលោកមានដូចជាលោក  Chow Yun Fat, Anita Yuen, Edison Chen និង Tony Leung ក៏បានមកធ្វើការគោរព វិ ញ្ញា ណ ក្ខ័ ន្ធចុងក្រោយរបស់តារារូបនេះផងដែរ។

សូម្បីតែតារាចម្រៀងនាង  Anita Mui ដែលកើត ជំ ងឺ ម ហា រី ក និងខូ ច ចិ ត្ត យ៉ាងខ្លាំងចំពោះការ ស្លា ប់ របស់មិត្តភ័ក្តិរបស់នាង ក៏បានមកធ្វើការចូលរួមនិយាយលាគ្នាចុងក្រោយ នៅចំពោះមុខពិធីបុណ្យសពរបស់លោក Leslie។ ប៉ុន្ដែអ្វីដែលធ្វើឱ្យភ្ញាក់ផ្អើលនោះគឺ តារាសម្ដែងដ៏ល្បីលោក​ Andy Lau ដែល​ជាមិត្ដជិតស្និទ្ធបំផុត​នឹងលោក ​ Leslie មិនបានមកធ្វើការចូលរួមនោះឡើយ ដែលធ្វើឱ្យមហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំង ថាតើមានរឿងអ្វីកើតឡើង?។ 

លោក Andy ធ្លាប់បានបង្ហើបថាគាត់គឺជាមនុស្សចុងក្រោយដែល Leslie បានធ្វើការហៅទូរស័ព្ទមុនពេលគាត់ធ្វើអ ត្ត ឃា ត។ ដោយនៅក្នុងនោះលោកមិនដឹងនោះឡើយថា លោកLeslie ហ៊ានសម្រេចចិត្ដធ្វើដូច្នោះឡើយ លោកពិតជាមានការសោកស្ដាយខ្លាំងណាស់។ ម្យ៉ាងលោក មិនដឹងថា មានពិធី បុ ណ្យ ស ព របស់លោក Leslie នោះឡើយ ព្រោះគ្មានអ្នកជូនដំណឹងដល់លោកសូម្បីបន្ដិច ដោយពេលនោះលោកកំពុងតែធ្វើការថតកុន ពោលគឺលោកមិនដឹងនោះឡើយអំពីព័ត៌មាននៃការ ស្លា ប់មួយនេះរបស់មិត្ដភិក្ដិលោក។