ដល់ពេលរៀបការទៅហើយ នឹងសឹងតែមិនជឿ ដោយកូនកម្លោះ មួយរូប បានធ្វើការដួល នៅមុខទីលាននៃពិធីមង្គលការរបស់ខ្លួនឯងតែម្ដង ដែលធ្វើឱ្យកូនក្រមុំ គ្រួសារ និងភ្ញៀវកិត្ដិយស ដែលបានមកធ្វើការអបអរសារទរ ដល់គូរស្នេហ៍មួយនេះ បែរជានាំគ្នាមានភាពស្រឡាំងកាំងជាខ្លាំង ដោយបានធ្វើការប្រញាប់ប្រញាល់បញ្ជូនកូនកម្លោះរូបនោះទៅកាន់មន្ទីរពេទ្យដើម្បីធ្វើការស ង្គ្រោះ ប ន្ទា ន់ ។
ក្រោយពីបញ្ចូនដល់មន្ទីរពេទ្យ ដោយកូនកម្លោះរូបនោះ ត្រូវបានរកឃើញថា មានជំ ងឺ រ លា ក ដុះ ខ្ទែ ង ពោះ វៀ ន ដោយតម្រូវឱ្យធ្វើការវះ កា ត់ បន្ទាន់នៅម៉ោង១រំលងអធ្រាត្រមុនថ្ងៃរៀបការ ។ ក្រោយពីពេលដឹងខ្លួនវិញនៅក្នុងវេលាម៉ោង ៥ព្រឹក បុរសជាកូនកម្លោះរូបនោះបានធ្វើការអង្វរគ្រូពេទ្យថាខ្លួនមិនចង់គេងនៅក្នុងមន្ទីរពេទ្យនោះឡើយ ដោយថ្ងៃពិសេសនៃការរៀបការរបស់ខ្លួនបានមកដល់ហើយ ដោយមិនអាចធ្វើឱ្យមានការខកខាននោះឡើយ។
ដោយមានការទទូចបែបនោះ ក្រុមគ្រូពេទ្យបានធ្វើការអនុញ្ញាតិឱ្យបុរសរូបនោះ អាចទៅធ្វើការរៀបការបាន ប៉ុន្ដែត្រូវមានអ្នកអមដំណើរនិងក្រុមគ្រូពេទ្យសង្គ្រោះនៅជិតលោកផងដែរ មិនតែប៉ុណ្ណោះ ក្រោយពីពេលរៀបការរួច គឺតម្រូវឱ្យលោកបានធ្វើការសម្រាកនៅក្នុងមន្ទីរពេទ្យវិញ ដើម្បីធ្វើការតាមដានជំងឺបន្ដទៅទៀត ព្រោះកូនកម្លោះរូបនេះមានជំ ងឺ រ លា ក ខ្នែ ង ពោះ វៀន ធ្ង ន់ ធ្ង រ។