ព្រឺ ក្បា ល ណាស់! ម្ដាយរបស់ Nadech បើកក្រឡដែលនៅក្នុងសួនច្បារ ប្រទះឃើញរបស់ ច ម្លែ ក រហូតដល់អ្នកគាំទ្រស្នើឱ្យគាត់បិទវិញយ៉ាងប្រញាប់
Sophea
-

ថ្មីៗនេះ (11 ឧសភា 2022) ខណៈពេលដែលនៅក្នុងសួនច្បារអ្នកស្រី  Mae Kaew ដែលជាម្ដាយរបស់កំពូលតារាសម្ដែងថៃលោក Nadech បានបង្ហោះឃ្លីបខ្លីមួយដែលធ្វើឱ្យអ្នកទស្សនាមានការព្រឺរោមយ៉ាងខ្លាំងចំពោះការឃើញរបស់ ច ម្លែ ក និងសម្រែករបស់វា ដែលកំពុងតែធ្វើការលាក់ខ្លួននៅក្នុងក្រឡពាងដ៏ធំមួយនោះ ។

ដោយមិនអាចធ្វើការទ្រាំទ្រនឹងសម្លេងនោះបានដែលមាននៅក្នុងពាង ម្ដាយរបស់ លោក Nadech គាត់ក៏ធ្វើការសម្រេច​ចិត្ត​ដើរ​ទៅ​បើក​គម្រប​ពាង​ធំ​មួយ​ដែល​មាន​ទីតាំង​ក្នុង​សួន​ច្បារ។ ដោយ​សារ​តែ​គាត់​បាន​ឮ​សំឡេង​ ច ម្លែ ក ​អស់​ជា​ច្រើន​ថ្ងៃ។ ពេល​ដើរ​ទៅ​ដល់​ពាង​នោះ វា​បើក​យឺតៗ ហើយ​ឃើញ​ថា​នៅ​ខាង​ក្នុង​មាន ព ង តុ ក កែ យ៉ាងច្រើនស្កេកស្កះ​​នៅ​ជាប់​ពាង ដោយ ព ងតុ ក កែ ទាំងនោះខ្លះបានធ្វើការ ញា ស់ អ ស់ ជាច្រើនក្បាល ដែលធ្វើឱ្យគាត់មាន កា រ ភិ ត ភ័ យ នឹ ង ភ្ញាក់ផ្អើលជាខ្លាំង ។ 

ក្រោយពីការឃើញនូវឃ្លីបវីដេអូនៃសត្វតុកកែដ៏ច្រើនអនេក បន្ទាប់ពីអ្នកស្រី   Mae Kaew បានធ្វើការបង្ហោះនៅលើបណ្ដាញសង្គមអ៊ីនធើណេតដូច្នោះ មហាជនដែលជាអ្នកដែលបានធ្វើការទស្សនាហើយ មានការភិតភ័យយ៉ាងខ្លាំង រហូតដល់ថ្នាក់សំណូមពរឱ្យអ្នកស្រី  Mae Kaew ប្រញាប់ធ្វើការបិទក្រឡពាងដ៏ធំមួយនោះឱ្យបានឆាប់រហ័សផង ដោយខ្លាច ស ត្វ តុ ក កែទាំងនោះវាចេញមកក្រៅ ធ្វើឱ្យមនុស្សនៅក្នុងផ្ទះមានការ ភិ ត ភ័ យ ។