ការសិក្សាមិនផ្ដោតលើអាយុ! លោកតាអាយុ ៦២ឆ្នាំ ម្នាក់តស៊ូខំរៀនរហូតដល់បានសញ្ញាប័ត្រ ដ៏ខ្ពស់មួយនេះ
Sophea
-

ជាទូទៅមនុស្ស ដែលមានវ័យចាប់ពី 60 ឆ្នាំឡើទងទៅ គឺជាអាយុនៃការចូលនិវត្តន៍ ហើយនៅក្នុងវ័យនេះដែរ មនុស្សចាស់ចាប់ផ្ដើមទទួលយកនូវអ្វី ដែលគេស្គាល់ថាជាសុភមង្គល មុននឹងជីវិតចុងក្រោយរបស់ខ្លួនឈានចូលមកដល់ផងដែរ ។ ទោះជាយ៉ាងណាក៏ដោយលោកតតា  Rev. Teo How Ken ដែលមានអាយុ 62 ឆ្នាំគិតថាវាមិនមែនជាអាយុសម្រាប់គាត់នោះទេនៅក្នុងការចូលនិវត្តន៍ទេ ប៉ុន្តែជាវ័យដែលគាត់គួរតែបន្ដធ្វើការតស៊ូព្យាយាមសម្រេចនូវអ្វីដែលខ្លួនមិនទាន់បានធ្វើ ដោយមិនគិតថាអ្នកមានអាយុប៉ុន្មាននោះឡើយ ពោលគឺវាមិនសំខាន់នោះទេ សំខាន់ឱ្យតែយើងមានការព្យាយាមឱ្យអស់ពីសមត្ថភាព។ 

កាលពីពេលថ្មីៗនេះនៅថ្ងៃទី 1 ខែមីនាឆ្នាំ 2022 លោកតតា Rev. Teo How Ken ដែលមានអាយុ 62 ឆ្នាំ គាត់ទើបតែបានទទួលនូវសញ្ញាប័ត្របណ្ឌិតរបស់គាត់នៅក្នុងមុខជំនាញ Marketplace Theology បន្ទាប់ពីបានបញ្ចប់និក្ខេបបទរបស់គាត់នាពេលកន្លងមកនេះ ។

លោកតារូបនោះ​បាន​មាន​ប្រសាសន៍​ថា “យើង​មិន​ដែល​ចាស់​ពេក​ក្នុង​ការ​រៀន​នោះ​ទេ”។ ក្នុងអំឡុងពេលដែលគាត់កំពុងសរសេរនិក្ខេបបទដើម្បីបញ្ចប់ការសិក្សា កំឡុងពេលនោះដែរ គាត់ក៏កំពុងធ្វើការគ្រប់គ្រងមជ្ឈមណ្ឌល សម្រាប់កុមារ និងមនុស្សចាស់ Rumah Charis ។ ដោយសារគាត់មានទំនួលខុសត្រូវច្រើន គាត់បានធ្វើការចំណាយពេលពេញ 5 ឆ្នាំដើម្បីធ្វើការបញ្ចប់នូវនិក្ខេបបទនៃការសិក្សារបស់គាត់ ទីបំផុតលោកតាក៏បានធ្វើការបញ្ចប់វាបានដោយជោគជ័យ។