បុរសសង្ហាម្នាក់ធ្លាប់ជាអ្នកបើកយន្ដហោះ ស្រាប់តែមកធ្លាក់ខ្លួនជាអ្នកលក់មាន់អាំងតាមចិញ្ចើមផ្លូវដោយសារតែ...
Sophea
-

វិធានការណ៍នៅក្នុងការទប់ស្កាត់នៃវីរុសកូរ៉ូណា (MCO) បានបណ្តាលធ្វើឱ្យមនុស្សជាច្រើនបានធ្វើការផ្លាស់ប្តូរការងាររបស់ពួកគេ ដោយអ្នកខ្លះទៀតត្រូវប្រឈមនឹងការបញ្ឈប់ពីការងារ ឬគ្មានការងារ ដែលត្រូវជម្រុញឱ្យជីវភាពរបស់មនុស្សជាច្រើនជួបប្រទះនិងបញ្ហាហិរញ្ញវត្ថុជាខ្លាំង។   

ជាក់ស្ដែងដូចបុរសជនជាតិម៉ាឡេស៊ីរូបនេះ មានឈ្មោះថា William Lee អាយុ 32 ឆ្នាំ គាត់មានការងារជាអ្នកបើកបរយន្ដហោះ ដែលជាក្ដីស្រម៉ៃរបស់គាត់ នៅក្នុងការហោះហើរជុំវិញពិភពលោក ។  ប៉ុន្តែនៅក្នុងខែតុលា ឆ្នាំ 2020 គាត់ត្រូវបានក្រុមហ៊ុនរបស់គាត់ដកថយវិញ ដោយសារពួកគេចង់កាត់បន្ថយការខាតបង់។ គាត់នៅតែចាំថាជើងហោះហើរចុងក្រោយដែលគាត់បានបើកបរនោះគឺនៅថ្ងៃទី 22 ខែមេសាឆ្នាំ 2020 ។ 

បុរសជាអ្នកបើកបរយន្ដហោះរូបនោះបាននិយាយថា ដោយសារអត់ការងារធ្វើ គាត់មិនចង់នៅផ្ទះដោយមិនធ្វើអ្វីនោះទេ ហើយក៏មិនចង់រកការងារថ្មីធ្វើនោះដែរ  ទើបគាត់សម្រេចចិត្តជួយរកសុីគ្រួសារលក់ស៊ីសាច់មាន់វិញ។ លោកបានបន្ថែមថា "ខ្ញុំបានសម្រេចចិត្តជួយពង្រីកអាជីវកម្មគ្រួសារបន្ថែមទៀតដោយផ្តល់ទាំងសេវាកម្មក្រៅបណ្តាញ និងអនឡាញ"។

កាលពីមុនលោក  William ធ្លាប់ធ្វើការលក់មាន់ពីមុនមកដែរ ដោយបានកត់សម្គាល់ថា តាមពិតទៅ ការលក់មាន់ និងការជិះយន្តហោះ គឺមិនខុសគ្នាច្រើននោះទេ។ ដោយអាជីវកម្មទាំងពីរស្ថិតនៅក្នុងឧស្សាហកម្មសេវាកម្ម ហើយយើងកំពុងធានាថា សេវាកម្ម/ផលិតផលដែលបានលក់គឺមានសុវត្ថិភាព និងគុណភាពល្អដល់អតិថិជនរបស់យើង"។ ហើយលោកសង្ឃឹមថា លោកនឹងអាចឆាប់ធ្វើការត្រលប់ទៅបើកយន្ដហោះ ក្រោយពីជំងឺកូវីដ១៩នៅក្នុងប្រទេសមានការធូរស្បើយ។