តារាសម្ដែងស្រីដែលមានភាពល្បីល្បាញ នៅក្នុងរឿង តុលាការមុខដែក នាង អៃហ៊ូ ដែលមានឈ្មោះពិតថា Kimberly Chia អាយុ 26 ឆ្នាំ រៀបការជាមួយនឹងអ្នកជំនួញវ័យ ៣៤ឆ្នាំ ដែលពេលនេះនាងបានធ្វើឱ្យមហាជនអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ដោយនៅថ្ងៃទី ៥ ខែឧសភា តារាស្រីរូបនេះ បានប្រកាសនៅលើបណ្ដាញសង្គមអ៊ីនស្ដាក្រាមកាលពីម្សិលមិញ នូវដំណឹងដ៏រីករាយនៅក្នុងកាលដែលនាងសម្រាលបានកូនប្រុសដ៏ស្រស់ស្អាតមួយរូប។
នៅក្នុងការបង្ហោះរបស់នាង បានធ្វើការសរសេរថា ដូច្នេះ… ប៉ុន្មានថ្ងៃចុងក្រោយនេះកូននៅក្នុងពោះម្ដាយ ឥលូវនេះសូមស្វាគមន៍មកកាន់ពិភពលោករបស់យើងកូនសម្លាញ់ Kyzen ។ នាងបានធ្វើការបន្ថែមថា នាងបានចំណាយពេលពីរបីថ្ងៃដើម្បីគ្រប់នូវដំណើរការគ្រប់យ៉ាងដែលបានកើតឡើងនៅពេលដែលនាងត្រៀមសម្រាលកូន។ ប៉ុន្តែនិយាយតាមត្រង់ទៅ គ្មានពាក្យណាអាចសង្ខេបបានថាខ្ញុំមានអារម្មណ៍យ៉ាងណានៅពេលនេះ នៅតែមិនជឿថាកូនរបស់ខ្ញុំបានចេញមកជួបយើង។ ខ្ញុំស្រលាញ់គាត់ខ្លាំងណាស់ ហើយនឹងព្យាយាមធ្វើការបង្ហោះនូវរូបភាពរបស់កូននាងបន្ថែមទៀតដើម្បីឱ្យមហាជនបានទស្សនា។
យ៉ាងណាមិញ ក្រោយពីឃើញនាង សម្រាលកូនប្រុសបានដោយជោគជ័យ ថែមទាំងមានសម្រស់ស្រស់ស្អាត ផងនោះ មិត្តរួមការងាររបស់ Kimberly និងមហាជនដែលជាអ្នកគាំទ្ររូបនាងបាននាំគ្នាចូលទៅធ្វើការ Like និងធ្វើការ comment ជូនពររូបនាងជាច្រើន ដើម្បីឱ្យម្ដាយនិងកូនមានសុខភាពល្អរឹងមាំបរិបូរណ៌។