លោកគីម ជុងអ៊ុន កំពុងតែ ដេ ក ភ័ យ ក្រោយពីអ្នកទើបឆ្លងកូវីដ ១៩ ម្នាក់កាលពីម្សិលមិញ បានស្លា ប់....
Sophea
-

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង (KCNA) បាននិយាយនៅថ្ងៃសុក្រ ទី១៣ ខែឧសភា បាននិយាយថា យ៉ាងហោចណាស់មនុស្សម្នាក់ដែលត្រូវបានបញ្ជាក់ថាមាន COVID-19 បានស្លា​ ប់នៅក្នុងប្រទេសកូរ៉េខាងជើង ហើយប្រជាជនរាប់រយពាន់នាក់បានបង្ហាញពីរោគសញ្ញា គ្រុ ន ក្តៅ អាជ្ញាធរកំពុងតែធ្វើការណែនាំឱ្យប្រជាជនរស់នៅនៅនិងដាក់ឱ្យដាច់ដោយឡែក ចាប់តាំងពីជំ ងឺ  រា ត ត្បា ត នេះបានកើតឡើងដំបូងនៅក្នុងប្រទេស។ 

ចាប់តាំងពីការកកើតនៃជំ ងឺ រា ត ត្បា ត កូវីដ ១៩ លើកដំបូងនៅជុំវិញពិភពលោក ប្រទេសផ្ដាច់ការមួយនេះ មិនដែលបានបង្ហាញពីទិន្នន័យនៃការដែលមានអ្នកឆ្លងនៅក្នុងប្រទេសម្ដងណានោះឡើយ។ ប្រសិនជាការឆ្លងមានការរីករាលដាលខ្ពស់ នោះវិបត្ដិសុខភាពសាធារណៈរបស់ប្រទេសមួយនេះ និងត្រូវប្រឈមជាមួយស្ថានភាពធ្ងន់ធ្ងរជាក់ជាមិនខាននោះឡើយ។ 

អ្នកជំនាញបាននិយាយថា ដោយសារសមត្ថភាពធ្វើតេស្តមានកម្រិតរបស់ប្រទេសកូរ៉េខាងជើង តួលេខដែលបានចេញផ្សាយមកទល់ពេលនេះប្រហែលជាតំណាងឱ្យផ្នែកតូចមួយនៃការឆ្លង ហើយអាចនាំឱ្យមនុស្សរាប់ពាន់នាក់ ស្លា ប់ នៅក្នុងប្រទេសមួយក្នុងចំណោមប្រទេសពីរនៅលើពិភពលោកដោយគ្មានយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ។

ទីភ្នាក់ងារសារព័ត៌មាន KCNA ផ្លូវការបានរាយការណ៍ថា មនុស្សប្រហែល 187,800 នាក់កំពុងត្រូវបានព្យាបាលដាក់ឱ្យនៅដាច់ដោយឡែក បន្ទាប់ពីមានរោគសញ្ញាគ្រុនក្តៅ ពីប្រភពដើមមិនស្គាល់អត្តសញ្ញាណបាន "រីករាលដាលយ៉ាងខ្លាំងទូទាំងប្រទេស" ចាប់តាំងពីចុងខែមេសា។ KCNA បាននិយាយថាមនុស្សប្រហែល 350,000 នាក់បានបង្ហាញពីរោគសញ្ញានៃគ្រុនក្តៅនោះ រួមទាំង 18,000នាក់ ដែលបានរាយការណ៍ពីរោគសញ្ញាបែបនេះកាលពីថ្ងៃព្រហស្បតិ៍។