វ័យក្បែរ ៥០ឆ្នាំហើយ តែសម្រស់អ្នកនាង គង់ សុជាតិ មិនចាស់សោះ សាច់ចាំ ចាយរាងស្អាត ខ្ញង់ ក្នុងឈុតនេះ…
sithaback
-

មហាជននិយមតាមដាន គាំទ្រពិធីការិនីល្បីឈ្មោះ អ្នកនាង គង់ សុជាតិ ដែលទទួលបានការគាំទ្រជាច្រើន ដោយសារតែសមត្ថភាព និងទេពកោសល្យរបស់អ្នកនាង ។ មកទល់នឹងពេលនេះ អ្នកនាង គង់ សុជាតិ មានវ័យប្រមាណជិត ៥០ឆ្នាំហើយ តែសម្រស់នៅស្រស់ស្អាត សាច់ចាំ ស្ទើរតែមិនជឿថា អ្នកនាងមានវ័យច្រើនដល់ថ្នាក់នេះ។

បើងាកមកមើលពីជីវិតឯកជនរបស់អ្នកនាងវិញ អ្នកនាង គង់ សុជាតិ មានកូនប្រុសស្រីដល់ទៅ៣នាក់ហើយ ហើយពេលនេះអ្នកនាង កាន់តែមានសុភមង្គល កក់ក្តៅ និងមានស្នាមញញឹម ព្រោះតែមានគ្រួសារមួយដ៏កក់ក្តៅ ផ្តល់ភាពកក់ក្តៅដល់គ្នាទៅវិញទៅមក និងមានភាពស្មោះត្រង់ចំពោះគ្នា។

កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង គង់ សុជាតិ បានបង្ហោះរូបភាពប៉ុន្មានសន្លឹក យ៉ាងស្រស់ស្អាត ក្នុងឈុតបែបនារីខ្មែរ ពិតជាស្រស់ស្អាតខ្លាំង មើលសឹងមិនចង់ស្គាល់ ដោយសារតែអ្នកនាង មើលទៅគឺនៅក្មេង ទោះបីជាពេលនេះអ្នកនាងមានកូនបីនាក់ហើយក្តី។

ភ្លាមនោះក៏មានបងប្អូនជាច្រើនបានបញ្ចេញមតិថា ស្អាតណាស់បងស្រី, So cute ស្អាតណាស់ប្អូនស្រី, ស្រស់ស្អាតណាស់បងស្រី, សែនស្រលាញ់សុីសពេញបេះដូង, ស្អាតណាស់ម៉ាក់ប៊យ, បងជាតិស្លៀកអីក៏ស្អាតដែរ៕