បើយោងតាមការចុះផ្សាររបស់ការសែត The News York Time បានរាយការណ៍ថា មន្ដ្រីរដ្ឋាភិបាលកម្ពុជាបានស្នើឲ្យប្រជាជនបញ្ឈប់ការបេះយកដើម Nepenthes holdenii ដែលជាប្រភេទរុក្ខជាតិ Nepenthes ឬដើមបំពង់ប្រឡោម ដែលគេស្គាល់ថាជាផ្កាជិតផុតពូជ ក្រោយពីឃើញនារីៗមួយចំនួននធ្វើការបេះផ្កាប្រភេទនេះ ថតបង្ហោះនៅលើបណ្ដាញសង្គមអ៊ីនធើណេត ធ្វើឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។
ក្នុងវីដេអូឃ្លីប គេឃើញស្ត្រីបីនាក់កំពុងបេះដើម Nepenthes យ៉ាងសប្បាយរីករាយ។ ហើយបង្ហោះវានៅលើបណ្តាញសង្គមនិយាយលេងសើចថា Nepenthes គឺដូចជារបស់មនុស្សអញ្ចឹង។ ដោយទីកន្លែងកើតហេតុ ត្រូវបានគេជឿថា ស្ថិតនៅលើភ្នំបូកគោ ខេត្តកំពត ប្រទេសកម្ពុជា។
ក្រសួងធនធានធម្មជាតិ និងបរិស្ថាននៃប្រទេសកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ សបា្ដហ៍ បន្ទាប់ពីឃ្លីបនារីមួយក្រុមកំពុងនាំគ្នារើសដើម Nepenthes បង្ហោះតាមតាមអ៊ីនធឺណិត ដោយបានធ្វើការលើកឡើងថា ឱផ្កាបំពង់ប្រឡោម “អ្វីដែលពួកគាត់កំពុងធ្វើនេះ គឺខុសហើយ នឹងសូមកុំប្រព្រឹត្ដដូច្នេះទៀតនៅថ្ងៃក្រោយ! សូមអរគុណចំពោះការស្រឡាញ់ ធនធានធម្មជាតិ ប៉ុន្ដែកុំប៉ះដូច្នេះ វាទៅជាការបំផ្លាញវិញទេ។