នេះគឺជាវីដេអូដ៏គូរឱ្យមានភាពអាម៉ាស់មួយរបស់ប្រទេសថៃ ខណៈដែលមានភ្ញៀវទេសចរណ៍បរទេសជាច្រើន បាននាំគ្នាទៅអង្គុយលេងកម្សាន្ដនៅលើឆ្នេរដ៏ល្បីល្បាញរបស់ប្រទេសមួយនេះ ដែលពោរពេញទៅដោយសម្រាម កកកុញនៅជុំវិញបរិវេណឆ្នេរ ជាពិសេសអ្វីដែលគួរឱ្យមានភាព អា ម៉ា ស់ ខ្លាំងបំផុតនោះគឺ មានបុរសថៃម្នាក់បានធ្វើកាយវិការ មិ ន ស ម រ ម្យ នៅមាត់សមុទ្រកំឡុងពេលដែលខ្លួន ស្រ វឹ ង។
ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២២ អ្នកប្រើប្រាស់ Facebook មួយបានធ្វើការបង្ហោះវីដេអូមួយកំពុងរៀបរាបពីឆ្នេរដ៏ល្បីល្បាញរបស់ប្រទេសថៃ ដោយនៅក្នុងការបង្ហោះនោះ បានធ្វើការរៀបរាប់ថា " ចង់ល្បីណាស់មែនទេ គួរឱ្យអាមា៉ស់ណាស់ អ្នកទេសចរបរទេសពីរនាក់អង្គុយនៅលើឆ្នេរខ្សាច់ ពោពេញទៅដោយសម្រាម ប៉ុន្តែអ្វីដែលគួរឲ្យ អា ម៉ា ស់ គឺមានបុរសម្នាក់ឈរបត់ជើងតូចចូលទៅក្នុងសមុទ្រដោយទឹកមុខ ស្រ វឹ ង ជោគជាំ មុខមាត់ប្រទេសថៃទុកនៅណា? ។
ក្រោយការបង្ហោះឃ្លីបនេះ អ្នកលេងបណ្ដាញសង្គមក៏បានចូលមក Comment ដោយនិយាយថា គ្រាន់តែអង្គុយមើលសម្រាមពេញឆ្នេរ ពិតជាខ្មាស់គេខ្លាំងណាស់ និងបានអំពាវនាវឱ្យអាជ្ញាធររកមុខបុរសដែលបត់ជើងតូចក្នុងសមុទ្រយកមកអប់រំថែមទៀតផង ។ ពួកគេក៏ត្រូវឃើញដង្កូវតូចៗចឹកស្លឹកឈើ អ្នកខ្លះថាសម្រាមច្រើនមកពីក្នុងកំឡុងពេលនេះ ជារដូវខ្យល់មូសុង ដែលបក់បោកសំរាមចូលឆ្នេរ ដូច្នេះនឹងមានសំរាមច្រើននៅជុំវិញឆ្នេរ។
សូមទស្សនាវីដេអូខាងក្រោម៖