តើ OPPO A96 តម្លៃខ្ទង់ $300 មានចំណុចពិសេសកម្រិតណាទើបធ្វើឲ្យតារាប្រុសស្រីជាច្រើនសរសើរមិនដាច់ពីមាត់?
សីហា
- 4454

កាលពីថ្មីៗនេះក្រុមហ៊ុន OPPO នៅតាមបណ្តាប្រទេសជិតខាងមួយចំនួនបានដាក់លក់នូវស្មាតហ្វូន A ស៊េរីលំដាប់ខ្ពស់ជំនាន់ថ្មី OPPO A96 បង្កប់ជាមួយនឹងចំណុចលេចធ្លោជាច្រើន នាំឲ្យរសើបដល់អ្នកគាំទ្រគ្រប់ទិសទីទន្ទឹងរង់ចាំ។ បើនិយាយពីជួរស្មាតហ្វូន A9 ស៊េរីលំដាប់ខ្ពស់នៅលើទីផ្សារកម្ពុជា វាជាស្មាតហ្វូនដែលលក់ដាច់ខ្លាំង និងជាតម្រូវការបំផុតសម្រាប់បងប្អូនមិត្តអ្នកប្រើប្រាស់ដែលផ្តោតទៅលើ កម្លាំងម៉ាស៊ីន ប្រព័ន្ធកាមេរ៉ា ការរចនារូបរាង ថាមពលថ្ម រួមទាំងមុខងារ និងបច្ចេកវិទ្យាផ្សេងៗទៀតជាច្រើន ទោះជាវាជាស្មាតហ្វូនដែលស្ថិតក្នុងកម្រិតថវិកា ឬតម្លៃប្រហាក់ប្រហែល $300 ក៏ដោយ។

ដោយឡែកក្នុងពេលនេះ OPPO កំពុងត្រៀមបង្ហាញខ្លួន OPPO A96 នៅលើទីផ្សារកម្ពុជាហើយនៅថ្ងៃទី20 ខែឧសភា ឆ្នាំ2022 នេះហើយ បើយោងតាមការបញ្ចេញព័ត៌មានខ្លះៗនៅក្នុងហ្វ៊េសប៊ុកផេគផ្លូវការរបស់ក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជា។ តើវាមានលក្ខណៈពិសេសអ្វីខ្លះនៅលើ OPPO A96? តោះមកទស្សនាវីដេអូបើកប្រអប់ Unboxing របស់ YouTubers Vloggers និង តារាល្បីៗជាច្រើនដូចតទៅ៖


• OPPO A96 បំពាក់ដោយកម្លាំងថាមពលថ្មធំ 5000mAh រួមទាំងបច្ចេកវិទ្យាសាកថ្មលឿន 33W SUPERVOOC សាកថ្មលឿនរហ័សទាន់ចិត្ត សុវត្ថិភាពខ្ពស់ អាចប្រើប្រាស់បាន 1 ថ្ងៃពេញ ដោយគ្រាន់តែសាកថ្ម 5 នាទី អាចនិយាយទូរស័ព្ទលើសពី 3 ម៉ោង ពិសេសសម្រាប់លោកអ្នកក្នុងការលេងហ្គេម លេងបណ្តាញសង្គម ទស្សនាវីដេអូ និងការប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ។

• OPPO A96 បំពាក់កម្លាំងម៉ាស៊ីនធំ 8GB ពិសេសមានមុខងារបន្ថែម RAM (+5GB) ដែលធ្វើឲ្យ RAM សរុបមានចំនួន 13GB ជំនួយដល់សមត្ថភាពទូរស័ព្ទឲ្យដំណើរការកម្មវិធីបានច្រើនក្នុងពេលតែមួយ ហើយរលូនដោយមិនចាំបាច់ចំណាយប្រាក់ឡើយ។

• OPPO A96 បំពាក់មកនូវកាមេរ៉ា AI 50MP ដែលមានសមត្ថភាពខ្ពស់ថតរូបរហូតដល់ 108MP អាចផ្តិតយករូបភាពស្អាតៗបែបរស់រវើកគ្រប់ពេលវេលា។ ចំណែកកាមេរ៉ាស៊ែលហ្វីទំហំ 16MP អាចផ្តិតយករូបភាពកាន់តែភ្លឺច្បាស់ ជាមួយនឹងមុខងារ Portrait Retouching និង Selfie HDR ។

ក្រៅពីនេះចំណុចទាំងនេះ OPPO A96 ក៏បានបំពាក់នូវមានមុខងារ និងបច្ចេកវិទ្យាជាច្រើនទៀតរួមមាន អេក្រង់ទម្លុះ 90Hz, បន្ទះឈីប Qualcomm Snapdragon 680, ស្កេនក្រយៅដៃចំហៀង, Speaker ចំនួន 2 គ្រាប់ និងរចនាបថបែប OPPO Glow ជាមួយនឹងជម្រើស 2 ពណ៌គឺ Starry Black និង Pearl Pink។

ក្រុមហ៊ុន OPPO នឹងត្រៀមសម្ពោធជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី OPPO A96 ឆាប់ៗខាងមុខនេះ នាថ្ងៃទី20 ឧសភា ឆ្នាំ2022 វេលាម៉ោង 7:30 យប់។ អាស្រ័យហេតុនេះ កុំដាក់ម៉ោងរោទិ៍ និងរង់ចាំតាមដានទស្សនាការ Live នេះនៅលើហ្វ៊េសប៊ុកផេគ OPPO ដើម្បីមានឱកាសឈ្នះរង្វាន់កាសឥតខ្សែ OPPO Enco Air2 ជាច្រើនរង្វាន់ផងដែរ។ តោះ! កុំភ្លេចជួបគ្នាណា៎……

https://www.facebook.com/OPPOCambodia/videos/577825583524715