ស្ទើ រធ្លា ក់ថ្លើ មក្ដុ ក ! រៀបការមិនទាន់បានមួយថ្ងៃ ម្ដ៉េចស្រីថ្លៃលួ ចលុយបណ្ដាការ ធ្វើឱ្យបងឈឺផ្សារ ស ងថ្លៃ… ទាំំងទឹកភ្នែក
Sophea
-

អ្នកយកព័ត៌មានបានរាយការណ៍ថា ថ្ងៃនេះ (២៣ ឧសភា) វេលាម៉ោង ១២ថ្ងៃត្រង់ បានទទួលដំណឹងថា កូនកម្លោះ ដែលមានឈ្មោះថា  ស៊ូ ធីឆៃ អាយុ ២៩ឆ្នាំ អ្នកភូមិនៅភូមិ ២ ភូមិបក់អង្គ ឃុំខក់យ៉ៃ ស្រុកថាលី ខេត្ត ឡ័យ បានធ្វើការរៀបការជាមួយនឹង កូនក្រមុំ ឈ្មោះ ម៉ែ អ៉ីង ឡាវ  Mae Ying Lao អាយុ២៣ឆ្នាំ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ក្រោយរៀបការបានមួយយប់ ថ្ងៃបន្ទាប់ខាងកូនក្រមុំបានយកថ្លៃបណ្ណាការដែលទុកនៅក្នុងស្រោមសំបុត្រទាំងអស់រួចជាស្រេច ដោយបានលួចយកដាក់មេប្រូចចោលកូនក្រមុំនិងក្រុមគ្រួសារ។  

អ្នកសារព័ត៌មានបានចុះទៅដល់ផ្ទះលោក ស៊ូ ធីឆៃ ឃើញថាជាផ្ទះស៊ីម៉ងត៍មួយជាន់ ទល់មុខផ្ទះខ្ញុំឃើញលោកស្រី ហាក់  អាយុ៥១ឆ្នាំ ម្តាយ និងលោក Suthichai កំពុងអង្គុយនៅមុខផ្ទះកំពុងធ្វើការទួញសោក និងនិយាយអំពីអាពាហ៍ពិពាហ៍ដែលបានកើតឡើងមួយនោះ។ 

លោក ស៊ូ ធីឆៃ បន្ត​ថា លោក​មាន​មុខរបរ​ដាំ​កៅស៊ូ និង​ដំណាំ​ស្រែ​ចម្ការ លោក​បាន​រៀន​ចប់​ថ្នាក់​បឋមសិក្សា ហើយ​ជា​កូន​ប្រុស​តែ​មួយ​គត់​របស់​គ្រួសារ​។​ កាលពី​មុន​លោកបានឃើញកូនក្រមុំ ជាជនជាតិឡាវ ដែលបានឧស្សាហ៍មកលេងក្នុងភូមិ ដោយមើលថានាងមិនទាន់មានគ្រួសារលោកក៏ចាប់ចិត្ដស្រលាញ់នារីឡាវរូបនោះ ដោយពេលឃើញនាងដំបូងលោកក៏ចាប់ចិត្ដស្រលាញ់តែម្ដង។ 

មិនយូរប៉ុន្មាន លោកក៏បានសម្រេចចិត្ដធ្វើការសុំនារីឡាវរូបនោះរៀបការតែម្ដង ដោយខាងស្រីបានធ្វើការបង្គាប់ថ្លៃបណ្ដារការចំនួន  ២៥.០០៩​បាត ឬប្រមាណ ៧៣០ដុល្លា  មាស ១​បាត ដោយ​យល់ព្រមធ្វើពិធី​រៀបការ​តូចតាចដោយមានការចូលរួមតែពីក្រុមគ្រួសារ ​ និង​សាច់ញាតិ​ជិត​៥០​នាក់​ប៉ុណ្ណោះ ។ លុះ​ដល់​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០២២ ស្រាប់តែកូនក្រមុំលួចយកលុយថ្លៃបណ្ដារការអស់ ដោយបានធ្វើការដាក់មេប្រូចបាត់ ដោយទុកឱ្យលោកនិងគ្រួសារសងថ្លៃទំនិញ អាហារនិងភេសជ្ជះចំនួន ៥ម៉ឺនបាតឬប្រមាណ ១,៤៦០ដុល្លា ទាំងទឹកភ្នែក។