ស្ទើរហួសចិត្ដ ! បុរសម្នាក់បានធ្វើការលែងលះប្រពន្ធរបស់ខ្លួន ក្រោយពីនាងចេះធ្វើតែម្ហូបមួយមុខនេះគត់
Sophea
-

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មានឥណ្ឌា  The New Indian Express បានរាយការណ៍ពីចៅក្រមក្នុងស្រុកលោក ML Raghunath បានធ្វើការរៀបរាប់ពីករណីប្ដីប្រពន្ធមួយគូរ បានមកធ្វើការដាក់ពាក្យ លែ ង លះ គ្នា ព្រោះតែមានរឿងបន្ដិចបន្ដួចតែប៉ុណ្ណោះ ដោយសារតែខាងប្ដីមិនសូវចូលចិត្ដអាហារដែលប្រពន្ធរបស់ខ្លួនធ្វើនោះឡើយ។ 

រឿងរ៉ាវនៃការលែងលះគ្នានេះបានកើតឡើងនៅក្នុងស្រុកBallari ក្នុងប្រទេសឥណ្ឌា ដោយបុរសជាប្ដីបានធ្វើការរៀបរាប់នូវការត្អូញត្អែរថា ប្រពន្ធរបស់ខ្លួន មិនយល់ដឹងពីការចម្អិនម្ហូបអាហារសម្រាប់ប្ដីកូនៗនៅក្នុងគ្រួសារនោះដោយ ដោយមួយថ្ងៃៗនាងចេះតែធ្វើមីមួយមុខតែប៉ុណ្ណោះ មិនថាពេលព្រឹក ពេលថ្ងៃ ពេលយប់ ពោលគឺគ្រប់ពេលគឺមានតែមីតែប៉ុណ្ណោះ ដែលធ្វើឱ្យលោកមានការធុញទ្រាន់ជាខ្លាំង។ 

ដោយអត់ទ្រាំនូវការបរិភោគមីជារៀងរាល់ថ្ងៃ ធ្វើឱ្យបុរសជាប្ដីមានការជិនណាយជាខ្លាំង រហូតបានធ្វើការដាក់ពាក្យលែងលះគ្នា ជាមួយប្រពន្ធរបស់ខ្លួន ដោយនៅទីចុងបញ្ចប់ តុលាការចៅក្រមនៅក្នុងស្រុក Ballari បានធ្វើការកាត់សេចក្ដី ដោយបានឱ្យអ្នកទាំងពីរធ្វើការលែងលះគ្នា ពីព្រោះតែភាគីទាំងពីរសម្រេចចិត្ដថា ពួកគេនឹងធ្វើការ លែ​​​ ង លះ​ គ្នាផងដែរ។