កំលោះសង្ហា ដែលកំពុងតែធ្វើឲ្យអ្នកលេងបណ្តាញសង្គម មានការស្ងប់ស្ងែងពីសមត្ថភាព និងជំនាញរបស់ប្អូនប្រុស ក្រោយពេលដឹងថា មូន ពេជ្រ បានបញ្ចប់ការសិក្សា នៅសាលាបណ្ឌិតសភាយោធាអាមេរិក ដែលមានបងប្អូនខ្មែរតិចណាស់ បានសិក្សា ដោយបានបញ្ចប់ការសិក្សាបែបនេះ។




នៅក្នុងថ្ងៃទទួលសញ្ញាបត្រ យុវជន មូន ពេជ្រ បានអញ្ជើញលោកយាយ ជាទីស្រឡាញ់ពីស្រុកកំណើត ហោះទៅសហរដ្ឋអាមេរិក ដើម្បីមើលពីភាពជោគជ័យរបស់ខ្លួន។ នៅថ្ងៃពិសេសនោះផងដែរ លោកយាយ បាននាំយកវត្ថុអនុស្សាវរីយ៍ ដែលមានដូចជា ក្រម៉ា និង ខ្សែគោ ដែល ចៅប្រុស ធ្លាប់បានកាលពីនៅស្រុកកំណើត យកមកជូនប្រុសផ្ទាល់តែម្តង។




ជាក់ស្តែងកាលពីពេលថ្មីៗនេះ យុវជន មូន ពេជ្រ បានបង្ហើបទម្លាយមុខ បុរសម្នាក់ដែលបានជូនដល់ខ្លួន ឲ្យបានបន្តការសិក្សានៅរាជធានីភ្នំពេញ ដោយលោកមានឈ្មោះថា Dr. William Chang ជាជនជាតិសឹង្ហបូរី ។ ហើយ លោក Dr. William Chang គឺជាចំណែកមួយ ដែលបានធ្វើឲ្យយុវជន មូន ពេជ្រ មានថ្ងៃនេះ ។




យុវជន មូន ពេជ្រ បានបង្ហោះសារថា "ប្រសិនបើគ្មាន Dr. William Chang (បុរសឈរកណ្ដាល ជនជាតិសឹង្ហបូរី) ទៅយកខ្ញុំពីក្នុងព្រៃ ឃ្វា ល គោ និងជួយរៀបចំអោយខ្ញុំ បានទៅបន្តការសិក្សានៅរាជធានីភ្នំពេញទេនោះ ពេលនេះ ខ្ញុំប្រហែលជាកំពុងបន្ដជីវិតជាបុរស គ ង្វា ល គោនៅឡើយទេ។ ខ្ញុំចាំថា ពេលនោះ គាត់ស្រក់ទឹកភ្នែក ពេលដែលគាត់ឃើញខ្ញុំជាលើកទីពីរ ក្នុងសភាពជាក្មេ ងឃ្វា ល គោ ខោ អាវ រ ហែ កតោ ក យ៉ា ក មានខ្សែរ គោ ពា ក់នៅនឹង ក ប្រ លា ក់សុទ្ធតែភ ក់ ដៃកាន់សៀវភៅរ ហែ កមួយក្បាល។ សូមអរគុណលោកគ្រូគ្រប់យ៉ាង (រូបភាពនេះ ពួកយើងថតពេលជួបគ្នាជាលើកទី១ ពេលគាត់ដឹកនាំក្រុមនិស្សិតសឹង្ហបូរីទៅសាលារបស់ខ្ញុំ។)៕


























