Meta បានប្រកាសពីការផ្លាស់ប្តូរដ៏ធំរបស់ខ្លួនចំពោះ Facebook និង Instagram កាលពីសប្តាហ៍មុនថាទីតាំង " Home " ឥឡូវនេះនឹងក្លាយជាផ្ទាំងសំខាន់នៅពេលអ្នកបើក Facebook ។ សេចក្តីប្រកាសរបស់ក្រុមហ៊ុនបានហៅអេក្រង់មេថ្មីថាជា "ម៉ាស៊ីនស្វែងរក" ដើម្បីស្វែងរក "មាតិកាថ្មីៗ និងកម្សាន្ត" ដែលនេះបានន័យថា Facebook និងធ្វើការផ្លាស់ប្ដូរនូវបណ្ដាញសង្គមចាស់របស់ខ្លួន ឬបញ្ចប់នៃបណ្ដាញសង្គមចាស់ ដែលមនុស្សរាប់លាននាក់ កំពុងប្រើប្រាសសព្វថ្ងៃមកជា វីដេអូ រូបភាព និងការបង្ហោះផ្សេងទៀតដែលវាគិតថាមនុស្សនឹងចូលចិត្តវា ដូចដែលកម្មវិធី TikTok កំពុងដំណើរការសព្វថ្ងៃ ដែលធ្វើឱ្យការប្រកួតប្រជែងបណ្ដាញសង្គមយក្សមួយនេះរបស់ខ្លួនមានភាពប្រសើរឡើង។
លើសពីនេះ វីដេអូសាធារណៈណាមួយដែលខ្លីជាង 15 នាទីដែលអ្នកចែករំលែកទៅកាន់បណ្ដាញសង្គម Instagram ឥឡូវនេះនឹងធ្វើការដោយស្វ័យប្រវត្តិ ជាពិសេសវីដេអូទាំងនោះ នឹងធ្វើការរុញ ទៅឱ្យប្រភេទមនុស្សដែលចូលចិត្ដមើលវាស្វ័យប្រវត្ដិតែម្ដងនៅពេលដែលប្រភេទមនុស្សទាំងនោះធ្លាប់បានឃើញវាម្ដង ។ ឧទាហរណ៍ អំពីម្ហូបធ្វើអាហារ នៅពេលដែលអ្នកចែករំលែកនៅក្នុងបណ្ដាញសង្គមលើកក្រោយៗ វានឹងរុញទៅបុគ្គលនោះតែម្ដង ដែលបង្កើនចំនួនអ្នកមើលកាន់តែច្រើនឡើងៗ។
ជាពិសេសប្រសិនជាអ្នកទទួលបាននូវការមើលវីដេអូ នៅក្នុង TikTok ពីជនមិនស្គាល់ នោះ Facebook នឹងធ្វើការការពារអ្នកប្រើប្រាស់ផងដែរ។ ប្រសិនបើអ្នកចង់ឃើញដោយផ្ទាល់នូវអ្វីដែលមិត្តភ័ក្តិរបស់អ្នក ឬអ្នកតាមដាននោះទស្សនា នោះវានឹងនាំ អ្នកចូលទៅកាន់ផ្ទាំងមួយផ្សេងទៀតដែលមានឈ្មោះថា "Feeds" ដែលវានឹងមិនមែនជាអេក្រង់ដើមលំនាំដើមនោះទេ។
ការផ្លាស់ប្តូរតម្លៃរបស់ Meta ទៅលើការភ្ជាប់ជាមួយ algorithm ឬការប្រើប្រាស់លើការតភ្ជាប់ ដែលក្រុមហ៊ុនមួយនេះ ឆ្លុះបញ្ចាំងពីពេលវេលាដែលក្រុមហ៊ុនបច្ចេកវិទ្យា និងកម្សាន្តដូចគ្នាកំពុងប្រជែងគ្នាលើការយកចិត្តទុកដាក់របស់អ្នកប្រើប្រាស់ មិនថាវានៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម ឬសេវាកម្មស្ទ្រីមនោះទេ។
ប៉ុន្តែការអាប់ដេតចុងក្រោយនេះ គឺជាការផ្លាស់ប្តូរដ៏ធំបំផុតដែលនៅឆ្ងាយពី Facebook ជាបណ្តាញសង្គម និងកាន់តែខិតទៅជិត TikTok ដែលបានកើនឡើងក្នុងល្បឿនដ៏គួរឱ្យចាប់អារម្មណ៍ក្នុងអំឡុងពេលជំងឺរាតត្បាតនេះ ទំនងជាការផ្លាស់ប្ដូរមួយនេះវាមានភាពលឿនពេកសម្រាប់នាយកប្រតិបត្តិ Meta លោក Mark Zuckerberg ដែលមិនបានយកចិត្តទុកដាក់ចំពោះបច្ចេកវិទ្យារបស់ TikTok ពីមុនមក ។
TikTok មានអ្នកប្រើប្រាស់សកម្មជាង 500 លាននាក់នៅទូទាំងពិភពលោកនៅចុងឆ្នាំ 2019 ។ នៅក្នុងខែកញ្ញា ឆ្នាំ 2021 TikTok បាននិយាយថាវាមាន ច្រើនជាង 1 ពាន់លាន ។ ចំណែក Facebook មានអ្នកប្រើប្រាស់សកម្មប្រចាំខែចំនួន 2.9 ពាន់លាននាក់គិតត្រឹមខែមីនាឆ្នាំនេះ រហូតមកដល់ពេលនេះវាមានអាយុកាលជិតពីរទសវត្សរ៍មកហើយ។
ការបញ្ចប់នៃបណ្តាញសង្គមមិនមានន័យថាចុងបញ្ចប់នៃបណ្តាញសង្គមនោះទេ។ ប៉ុន្តែវាមានន័យថាការបញ្ចប់នៃវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដែលដើរតួជាកន្លែងដើម្បីបង្កើតទំនាក់ទំនង "ប្រកបដោយអត្ថន័យ" ជាមួយអ្នកដទៃ។ ឥឡូវនេះ Facebook ដូចជា TikTok គ្រាន់តែចង់ផ្តល់ភាពសប្បាយរីករាយដល់អ្នក និងរក្សាអ្នកប្រើប្រាស់នៅលើកម្មវិធីឱ្យបានយូរតាមដែលអាចធ្វើទៅបាន។
ប្រភព៖ Bussiness Insider
សម្រួលអត្ថបទ៖ qi an