កម្សាន្ត ៖ ពិតណាស់ដូចដែលបងប្អូនបានស្គាល់ហើយពីសង្សាក្រោយរបស់នាយចឺម ដែលជាអ្នកមេម៉ាយកូន១សាច់សខ្ចីដូចបណ្តូលចេក អ្នកនាង សេង សុខឃីម បច្ចុប្បន្នឃើញថាអ្នកទាំងពីរស្រឡាញ់គ្នាខ្លាំងណាស់ បាត់គ្នាមិនបាននោះទេទៅណាមកណាគឺតែងតែបង្ហាញមុខជាគូតែម្តង ។
ដោយឡែកបើយើងងាកមកមើលសម្រស់របស់សង្សានាយចឺមវិញ គឺថាកាន់តែស្អាតទៅៗហើយ ទោះបីជាអតីតកាលធ្លាប់រៀបការសាងគ្រួសារនិងមានបុត្ររួចហើយក្តី តែសម្រស់របស់ អ្នកនាង សេង សុខឃីម គឺថាពិតជាស្រស់ស្អាតខ្លាំងមិនចាញ់ក្រមុំ១៨ឆ្នាំឡើយ ។
ជាក់ស្តែងនៅក្នុងពេលថ្មីៗនេះឃើញថាសង្សារនាយ ចឺម បានបង្ហោះរូបសុិចសុីជាច្រើនសន្លឹកហើយបានបង្ហាញសាច់ដ៏សខ្ចីនិងម៉ត់រលោងរបស់នាងឲ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង និងថែមទាំងបាននាំគ្នាពោលពាក្យសរសើរនាងមិនដាច់ពីមាត់ផងដែរ ៕
ចង់ជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម ៖














