តើអ្វីដែលជម្រុញឲ្យលោក កែវ សុខផេង ក្លាយទៅជាកីឡាករបាល់ទាត់ជម្រើសជាតិដ៏ពូកែរបស់កម្ពុជា?
ស៊ីហៀង
-

បច្ចេកវិទ្យា ៖ ហ្វេនៗនិយមគាំទ្រវិស័យកីឡាបាល់ទាត់ ជាពិសេសអ្នកចូលចិត្តតាមដានបាល់ទាត់ក្នុងស្រុក ប្រាកដជាបានស្គាល់រួចមកហើយនូវកីឡាករជម្រើសជាតិកម្ពុជាដែលមានរូបរាងស្រស់សង្ហា ទឹកមុខញញឹមស្រស់គឺលោក កែវ សុខផេង រូបលោកមិនត្រឹមតែមានរូបរាងស្រស់សង្ហានោះទេ ថែមទាំងមានទេពកោសល្យខ្ពស់ក្នុងវិស័យកីឡាបាល់ទាត់ទៀតផង។

អ្នកទាំងអស់គ្នាច្បាស់ជាចង់ដឹង តើអ្វីដែលជម្រុញឲ្យលោកក្លាយជាកីឡាករបាល់ទាត់ជម្រើសជាតិដ៏ពូកែរបស់កម្ពុជា? ខាងក្រោមនេះជាអារម្មណ៍ពិតពីរឿងរ៉ាវរបស់លោក កែវ សុខផេង ដែលអាចក្លាយទៅជាកីឡាករបាល់ទាត់ដ៏ពូកែ ព្រមទាំងអាចរក្សាតំណែងជា KOL ជាមួយ OPPO រហូតដល់ទៅ 5ឆ្នាំ ៖

«ខ្ញុំចូលចិត្តលេងបាល់តាំងពីតូច ហើយបងប្រុសរបស់ខ្ញុំតែងនាំខ្ញុំទៅទាត់បាល់ជាមួយគាត់ជារៀងរាល់ថ្ងៃ ប៉ុន្តែនៅពេលត្រឡប់មកវិញម៉ាក់តែងស្តីបន្ទោស និងវៃខ្ញុំរហូតដោយសាររាល់ពេលលេងបាល់ម្តងៗខោអាវប្រឡាក់ដី។

បងប្រុសខ្ញុំឈ្មោះ កែវ សុខងុល គាត់តែងទទួលបានជ័យជំនះនៅពេលប្រកួតបាល់ទាត់អន្តរជាតិ និងប្រកួតផ្សេងៗ មិនតែប៉ុណ្ណោះគាត់ក៏ជាកីឡាករដែលតំណាងប្រទេសកម្ពុជាទៅប្រកួតអន្តរជាតិផងដែរ។ ខ្ញុំធ្លាប់មានក្តីប្រាថ្នាចង់ក្លាយជាកីឡាករម្នាក់ដូចបងប្រុសរបស់ខ្ញុំដែរ គឺមានការទទួលស្គាល់ មានការគោរពស្រឡាញ់ ហើយខ្ញុំពិតជាមានមោទនភាពណាស់នៅពេលគាត់ចេញទៅប្រកួតតំណាងឲ្យប្រទេសជាតិ។

ស្រាប់តែពេលដែលខ្ញុំធំឡើង ខ្ញុំបែរជាចូលចិត្តកីឡាបាល់ទះ ហើយបេជ្ញាចិត្តលេងវាឲ្យបានល្អប៉ុន្តែលទ្ធផលនៅពេលលេងបាល់ទះវាមិនដូចទៅនឹងអ្វីដែលខ្ញុំបានរំពឹងទុកឡើយ គឺវាបានធ្វើឲ្យខ្ញុំខកចិត្តខ្លាំងមែនទែនព្រោះខ្ញុំគិតថាប្រហែលខ្លួនឯងគ្មានទេពកោសល្យលើវិស័យបាល់ទះទេ។ អំឡុងពេលនោះបងប្រុសរបស់ខ្ញុំអាចរកគ្រាប់បាល់ពីការប្រកួតអន្តរជាតិបាត់ទៅហើយ។ ហើយនៅក្នុងវិស័យបាល់ទាត់គាត់មានឈ្មោះល្បីល្បាញ និងជាសមាជិកឆ្នើមជាងគេនៅក្នុងក្រុមផងដែរ។

ថ្ងៃមួយគាត់បានទាក់ទងមកខ្ញុំដើម្បីនាំខ្ញុំទៅតារាងបាល់ទាត់ប្រកួតជាមួយគាត់ ប៉ុន្តែគាត់ពិតជាពូកែមែនទែន ទើបធ្វើឲ្យខ្ញុំមានអារម្មណ៍ថាពិតជាចង់ខិតខំប្រឹងប្រែង ហើយនេះប្រហែលជាមកពីដុងខាងលេងបាល់ទាត់ផងក៏មិនដឹង ទើបធ្វើឲ្យខ្ញុំប្រកួតមិនអន់ជាងបងប្រុសប៉ុន្មានឡើយ តែខ្ញុំក៏ដឹងថានេះមកពីបងប្រុសគាត់បន្ធូរដៃឲ្យខ្ញុំដែរទេ ហើយចាប់ពីពេលនោះមកគឺខ្ញុំប្តូរពីការលេងបាល់ទះមកលេងបាល់ទាត់វិញម្តង។

នៅក្នុងឆ្នាំ2015 ខ្ញុំបានចូលប្រកួតតំណាងឲ្យប្រទេសកម្ពុជាក្រោមអាយុ 23ឆ្នាំ ពេលនោះខ្ញុំក៏ទាត់បញ្ចូលទីជូនប្រទេសយើង ហើយជារឿយៗខ្ញុំតែងទទួលបានលទ្ធផលល្អក្នុងពានរង្វាន់ក្នុងប្រទេសកម្ពុជា ព្រមទាំងប្រកួតឈ្នះក្នុងប្រទេសផ្សេងៗផងដែរ។ ថ្ងៃមួយ OPPO បានសម្លឹងឃើញខ្ញុំ ដើម្បីសហការនិងព្យាយាមផ្សព្វផ្សាយពីស្មារតី និងវប្បធម៍កីឡាបាល់ទាត់ទៅយុវវ័យទាំងអស់ឲ្យបានដឹងនិងយល់ពីវិស័យបាល់ទាត់នឹងឈានទៅមុខជាបន្តបន្ទាប់។

នៅក្នុងមុននេះដែរ ខ្ញុំក៏ទទួលបានពានរង្វាន់ស្បែកជើងមាសដែលកីឡាករគ្រប់គ្នាចង់បាន។ ទន្ទឹមនឹងនេះដែរ នៅក្នុងវិស័យកីឡាបាល់ទាត់នេះទាមទារឲ្យយើងខិតខំប្រឹងប្រែង ជំនះឧបសគ្គ និងមានការតស៊ូទើបធ្វើឲ្យយើងទទួលបានលទ្ធផលល្អ ព្រោះគ្មានការតស៊ូណាចាប់ផ្តើមពីអ្នកផ្សេងឡើយ ដូចនេះយើងត្រូវចាប់ផ្តើមពី 0 រហូតដល់ 100 ទើបទទួលបានជោគជ័យនៅថ្ងៃណាមួយ។ ខ្ញុំជាហ្វេនរបស់ OPPO ជួបគ្នានៅ OPPO Reno SUPERFANS Festival ។»


ឆាប់ៗខាងមុខនេះកម្មវិធី «OPPO Reno SUPERFANS Festival» នឹងមានអ្វីពិសេសដល់អ្នកគាំទ្រ ដូចនេះកុំភ្លេចរង់ចាំតាមដានលើផេគហ្វ៊េសប៊ុក OPPO ទាំងអស់គ្នា។ គួរបញ្ជាក់ថា នេះជាឆ្នាំទី6 ហើយដែល OPPO នៅជាមួយអ្នក និងតែងតែនាំយកនូវស្មាតហ្វូនពីមួយជំនាន់ទៅមួយជំនាន់ឲ្យមានសមត្ថភាពថតរូបកាន់តែអស្ចារ្យ រចនាបថរូបរាងកាន់តែទាន់សម័យ ហើយគោលបំណងចម្បងរបស់យើងគឺចង់ផ្តល់ឲ្យអតិថិជននូវអ្វីដែលថ្មី និងឈានមុខជានិច្ច ហើយយើងនឹងបន្តនៅជាមួយគ្នាឆ្ពោះទៅរកភាពជោគជ័យរួមគ្នា។ ដូច្នេះ! កុំភ្លេចទន្ទឹងរង់ចាំមើលថាតើ OPPO នឹងមានអ្វីប្លែកចែកជូនដល់ហ្វេនៗ OPPO Reno នាពេលខាងមុខនេះ?

ទន្ទឹមគ្នានេះផងដែរ បើសង្កេតឃើញលើផេគហ្វ៊េសប៊ុក OPPO ក្នុងអំឡុងពេលនេះរហូតដល់ថ្ងៃទី15 តុលា 2022 OPPO មានការចែកកាដូអនុស្សាវរីយ៍ជាច្រើនរង្វាន់ សម្រាប់ហ្វេនគ្រប់ជំនាន់របស់ Reno ដោយគ្រាន់តែ Like និង Share បង្ហោះរូបមួយសន្លឹកដែលទាក់ទងនឹង Reno ស៊េរីណាក៏បាន លើហ្វេសប៊ុកផ្ទាល់ខ្លួន (ដាក់ជាសាធារណៈ) ភ្ជាប់នឹង #OPPORenoFansFestival #Together6th រួច Screenshot យកមក Comment ខាងក្រោមនេះ https://bit.ly/3fbVKh6