បច្ចេកវិទ្យា ៖ ពិតជានិស្ស័យមែន ដែលសីម៉ា និង imma( អ៊ីម៉ា) ទូតសុច្ឆន្ទៈទាំងពីររូប របស់ vivo បានមកសហការ ក្នុងការថតរូបជាមួយគ្នានាពេលរាត្រី ជាមួយកាមេរ៉ា លើស្មាតហ្វូន V25 series។ ក្រុមហ៊ុន vivo តែងតែនាំយកនូវអ្វីដែលថ្មីៗ មានគុណតម្លៃ និងល្បីល្បាញជាសកលដើម្បីឲ្យស័ក្តិសម ជាមួយនឹងតម្លៃព្រមទាំងគុណភាព នៃ V25 series ក៏ដូចទៅទូតសុច្ឆន្ទៈរបស់ vivo ផងដែរ។

តាមរយៈការសាកសួររបស់អ្នកសាព័ត៌មាននូវចំណាប់អារម្មណ៍ កញ្ញា តន់ ចន្ទសីម៉ា មានអារម្មណ៍ភ្ជាក់ផ្អើលជាខ្លាំងពេលបានសហការគ្នាលក្ខណៈ Digital បែបនេះ ព្រោះថានៅប្រទេសកម្ពុជាគឺពុំធ្លាប់មានវត្តមាននូវបច្ចេកវិទ្យាបែបនេះកើតឡើងទេ តែពេលនេះក្រុមហ៊ុន vivo បានធ្វើការសហការ ជាមួយក្រុមហ៊ុន ModelingCafe ក្នុងការផលិតចេញវីដេអូ និងរូបភាព ដែលវាគឺជាបទពិសោធន៍ថ្មីមួយ ក្នុងការសហការជាមួយនឹង imma ក្នុងការតំណាងឲ្យស្មាតហ្វូន V25 series និងជាភាពអស្ចារ្យ លើប្រព័ន្វផ្សព្វផ្សាយលើឆាកអន្តរជាតិផងដែរ។
នាងខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយ រំភើប និងភ្ញាក់ផ្អើលខ្លាំងមែនទែន ដែលបានចូលរួមសហការ ធ្វើការងាររួមគ្នាជាមួយ imma ជាលើកដំបូង ហើយក៏សូមអរគុណដល់ក្រុមហ៊ុនស្មាតហ្វូន vivo ដែលបានរៀបចំការ Surprise មួយនេះឡើង ហើយខ្ញុំសង្ឃឹមថាយើងនឹងមានឱកាសសហការ រួមការងារជាមួយគ្នាបន្តបន្ទាប់ទៀត។

កញ្ញា តន់ ចន្ទសីម៉ា បានបង្ហាញទៀតក្នុង វីដេអូរបស់ imma https://fb.watch/gjjrcN95F5/ គាត់បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីមករកនាងខ្ញុំ ព្រមទាំងតារាតំណាងប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍រួមមាន៖
វៀតណាម ថៃ សិង្ហបុរី ម៉ាឡេស៊ី ដែលនៅក្នុងដំណើរកំសាន្តរបស់គាត់ តែងតែរក្សាទុកនូវអនុស្សាវរីយ៍ជារូបភាពពេលរាត្រីដ៏អស្ចារ្យ តាមរយៈការប្រើប្រាស់កាមេរ៉ារបស់ស្មាតហ្វូន V25 series។
កញ្ញាបានបន្ថែមទៀតថាស្មាតហ្វូន V25 series ពិតជាស័ក្តិសម សម្រាប់បំពេញការងារប្រចាំថ្ងៃរបស់ពួកគាត់ទាំងពីរ ការងារភាគច្រើនគឺនៅពេលយប់ និងនៅទីកន្លែងដែលមានពន្លឺខ្សោយពិបាកក្នុងការចាប់យករូបភាពញបានភ្លឺល្អ និងស្រស់ស្អាតបាន ប៉ុន្តែសម្រាប់កាម៉េរាស្មាតហ្វូន V25 series ការងាររបស់ពួកគាត់ទាំងពីររូបអាចសម្រេចបានយ៉ាងរលូនដោយបានផ្តិតយករូបភាពពេលរាត្រី បានដ៏អស្ចារ្យ៕