ដូចដែលប្រិយមិត្តបានដឹងហើយថា នៅកាលពីពេលថ្មីៗនេះ ម៉ូលីកា ដែលជាមេតុងទីន អនឡាញដ៏ល្បីឈ្មោះមួយរូប បានប្រកាស ក្ស័យធនដោយជំពាក់លុយកូនតុងទីនជាច្រើននាក់ផងដែរ ។
យ៉ាងណាមិញនេះបើយោងតាមការបង្ហោះរបស់ ម៉ូលីកា បានរៀបរាប់ឲ្យដឹងបែបនេះថា ៖ ទោះកូនរត់ កូនបោក កូនបន្លំ កូនមិនមានទំនួលខុសត្រូវសងលុយខ្ញុំមកវិញ ខ្ញុំនៅតែយាយពាក្យដដែលថានិងនៅរកលុយសងកូនកូនរងគ្រោះទាំងអស់មិនអោយបាត់សូម្បី1$ឡើយ
ខ្ញុំសុខចិត្តលក់ឡានលក់របស់របរសងទាល់តែអស់ហើយនៅថាខ្ញុំបោកទៀតមែនទេ ហើយខ្ញុំមិនសុំអ្វីច្រើនពីរបងប្អូនឡើយសុំត្រឹមទុកពេលអោយខ្ញុំរកពីចំណុច0មកវិញដើម្បីសងបងប្អូនដែលមិនទាន់បានលុយ ហើយបងប្អូនអាចមកធ្វើឯកសារបានដើម្បីទំនុកចិត្ត
មនុស្សណាដែលចង់បានជីវិតធ្លាក់មកដល់ចំណុចនិង គឺគ្មានទេ មនុស្សណាដែលចង់អោយគេបោក មនុស្សណាដែលខំសាងកេរ្តិ៍ឈ្មោះបានដល់ចំណុចនេះហើយ ក៏ត្រូវមកក្លាយជាបែបនេះ គ្មាននរណារចង់បានជីវិតបែបនេះទេ គ្មាននណារចង់ខុសទេ
ចឹងសូមបងប្អូនអនុគ្រោះ ឈប់បន្តរការជេរ ការវាយប្រហារ ការផុស ចំពោះរូបខ្ញុំទៀតផងចុះ
ខ្ញុំក្សយ័ធុននិងទុងទីននិងអស់ហើយ ហើយមិនបានបោកបងប្អូនណាទេបើមិនជឿរអាចមកឆែកកុងABA និងឆែកមើលបានថាខ្ញុំសល់អីខ្លះនៅពេលនេះ បាត់បង់អីខ្លះនៅពេលនេះ
ខ្ញុំក៏ជាជនរងគ្រោះម្នាក់ដែលដែល ហើយសួរថាលុយបាត់ទៅណាអស់ គឺលុយកូនដេញហើយរត់មិនបង់ កូនបន្លំABA edit ABA
ហើយខ្ញុំនិងមិនអោយពួកវារួចខ្លួនដែល ខ្ញុំនិងចាត់ការតាមច្បាប់ទារពួកវាអោយបានអោយអស់ដើម្បីបានលុយមកអោយកូនទុងទីនលឿនៗ ហើយខ្ងុំសូមទោសកូនទុងទីនទាំងអស់ដែលខ្ងុំមានការធ្វេសប្រហែសខ្លាំងក្នុងការគ្រប់គ្រងខ្សែរទុងទីន1រយះក្រោយនេះ ។
បន្ទាប់ពីឃើញបែបនេះហើយ លោក សិរីជា ដែលត្រូវជាបងថ្លៃរបស់ ម៉ូលីកា បានចេញមកធ្វើការ ឡាយវិដេអូ ហែកកេរ្តិ៍ ម៉ូលីកា ទាំងទឹកភ្នែករឿងតុងទីន និងមានរឿងជាច្រើនទៀតដែលមហាជនមិនដែលបានដឹង ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវិដេអូរបស់លោក សិរីជា ដូចតទៅ ៕





























