អតីតសង្សានាយ ចឺម អ្នកនាង សេង សុឃីម មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ដល់ថ្នាក់លេបថ្នាំ បន្ទាប់ពីមានជម្លោះជាមួយ តារាចម្រៀង មាស នីតា
ស៊ីហៀង
- 572

ដូចដែលប្រិយមិត្តបានដឹងហើយថានៅកាលពីពេលថ្មីៗនេះ តារាចម្រៀងស្រី មាស នីតា បានមានជម្លោះជាមួយនិង អតីតសង្សានាយចឺម គឺអ្នកនាង សេង សុឃីម រហូតដល់មានការបែកធ្លាយជាសាធារណៈរឿង មាស នីតា​ ធ្លាប់រៀបការ និងថែមទាំងមានកូន ២ នាក់ ដែលកំពុងតែរស់នៅជាមួយនិងម្តាយនៅស្រុកទៀតផង ។ 

យ៉ាងណាមិញក្រោយ អ្នកនាង សេង សុឃីម ទម្លាយរឿង មាស នីតា ធ្លាប់រៀបការមានកូន ធ្វើឲ្យហ្វេនៗជាច្រើនបានគិតថា តារាចម្រៀង មាស នីតា​ កំពុងតែមានការបាក់ទឹកចិត្តខ្លាំង ក្រោយបែកធ្លាយរឿងមួយនេះ ។ 

ជាមួយគ្នានេះដែរ បើយើងក្រឡេកមកមើលអ្នកនាង សេង សុឃីម វិញក៏មិនខុសពីតារាចម្រៀង មាស នីតា ដែរដោយនៅកាលពីពេលថ្មីៗនេះ អ្នកនាង បានអះអាងថាខ្លួនមានជំងឺបាក់ទឹកចិត្ដបាត់ទៅហើយ ដោយសារតែរឿងរ៉ាវជាមួយអ្នកនាង មាស នីតា។ 

យោងតាមឯកសារពេទ្យដែលអ្នកនាង សេង សុឃីម បង្ហោះតាមបណ្ដាញសង្គម ឲ្យដឹងថា អ្នកនាងកំពុងប្រើថ្នាំរម្ងាប់អារម្មណ៍ ដោយមានវេជ្ជបញ្ជាពីគ្រូពេទ្យនៅមន្ទីរពេទ្យជប៉ុនសាន់រាយស៍។

មិនត្រឹមតែប៉ុណ្ណោះ អ្នកនាង សេង សុឃីម ក៏បានទម្លាយថា នៅពីក្រោយស្នាមញញឹមរបស់អ្នកនាង គឺមានលាក់ទុក្ខជាច្រើន ហើយសម្ដីជេរម្រមាថរបស់ មាស នីតា មកលើខ្លួន និងម្ដាយអ្នកនាងដែលមិនដឹងអីសោះនោះ គឺជាបន្ទុកបន្ថែមទៀតធ្វើឲ្យអ្នកនាងឈឺចិត្ដគិតរហូតដល់មានបញ្ហាសុខភាពផ្លូវចិត្ដ។

គួររំលឹកផងដែរថា  ជម្លោះរវាងអ្នកទាំងពីរបានកើតឡើង បន្ទាប់ពីមានការបែកធ្លាយវិដេអូ មាស នីតា ហុចថ្ពាល់ អោយ នាយ ចឺម ថើមនៅកណ្តាលចំណោមមនុស្ស ជាច្រើន ដែលបានទៅចូលរួមកម្មវិធីខួបកំណើតរបស់តារាសម្តែងម្នាក់ ។ 

តាមរយៈសកម្មភាពស្និតស្នាលរបស់អ្នកទាំងពីរនៅក្នុងវិដេអូមួយនោះ ត្រូវបានជនមិនស្គាល់មុខបានយកទៅកាត់ត និងថែមទាំងបានសរសេរថា មាស នីតា ជាស្រីកំណាន់របស់ នាយ ចឺម ហើយថានាយ ចឺម ចោល សង្សារស្អាតដូចហង្ស ទៅយកស្រីមុខអាក្រក់ ដែលជាហេតុធ្វើឲ្យកំហឹងរបស់តារាចម្រៀង មាស នីតា ឆាបឆេះកាន់តែខ្លាំង រហូតគិតថា អ្នកនាង សេង សុឃីម ជាអ្នកនៅពីក្រោយរឿងមួយនេះទៀតផង ទើបធ្វើឲ្យនាងទ្រាំមិនបានក៏ចេញមកប្រើពាក្យសម្តីជេរប្រមាថលើ អ្នកនាង សេង សុឃីម រួមទាំងម្តាយរបស់អ្នកនាង ដែលមិនបានដឹងរឿងអីទាល់តែសោះ ។ 

សូមបញ្ចាក់ផងដែរថា ជំពោះការប្រើពាក្យសម្តីជេរប្រមាថមកលើខ្លួន និងម្តាយ ពីសំណាក់តារាចម្រៀង មាស នីតា ពេលនេះ អ្នកនាង សេង សុឃីម បានដាក់ពាក្យបណ្តឹងតាមផ្លូវច្បាប់រួចហើយ រងចាំតែថ្ងៃឡើងតុលា ប៉ុណ្ណោះ ៕