តាំងពីភ្ជាប់ពាក្យហើយ តារាចម្រៀង ពេជ្រ សោភា រាសីឡើង ស្រឺតៗ តែម្តង ក្រោយត្រូវអ្នកស្រី ទ្រី ដាណា​ ចុះកុងត្រាឲ្យអ្នកនាងធ្វើការងារធំមួយនេះ
ស៊ីហៀង
-

ដូចដែលប្រិយមិត្តនិងមហាជនបានដឹងហើយថា នៅកាលពីពេលថ្មីៗនេះ តារាចម្រៀង ពេជ្រ សោភា បានសម្រេចចិត្តភ្ជាប់ពាក្យជាមួយ និងគូស្នេហ៍របស់ខ្លួន គឺតារាសម្តែងប្រុសលោក ឆឹម សក្កដា ក្រោយអ្នកទាំងពីរបានប្រកាសចែកផ្លូវគ្នាម្តងរួចមកហើយ ។ 

យ៉ាងណាមិញនៅក្នុងថ្ងៃភ្ជាប់ពាក្យរបស់អ្នកទាំងពីរបានឃើញថា មានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិល្បករ សិល្បការិនី ល្បីជាច្រើនរូបផងដែរ ។ មិនត្រឹមតែប៉ុណ្ណោះនៅក្នុងថ្ងៃភ្ជាប់ពាក្យរបស់ តារាចម្រៀង ពេជ្រ សោភា ក៏ទទួលបានការអបអរសាទរ ពីសំណាក់អ្នកគាំទ្រ ព្រោង ព្រៀតទៀតផង ។ 

ដោយឡែកអ្វីដែលគួរឲ្យមានការចាប់អារម្មណ៍នោះគឺ ក្រោយពេលភ្ជាប់ពាក្យហើយមិនទាន់បានប៉ុន្មានខែស្រួលបួលផង ស្រាប់តែ អ្នកទាំងពីរទទួលបានលាភធំភ្លែត ក្រោយអ្នកស្រី ទ្រី ដាណា បានប្រកាសថា តែងតាំង តារាចម្រៀង ពេជ្រ សោភា ជាមួយនិង លោក ឆឹម សក្កដា ធ្វើជាទូតសុឆន្ទះ របស់ ហាងពេជ្រ ដាណា ទ្រី  ផងដែរ។ 

ជាចុងក្រោយគួរផងដែរថា តារាចម្រៀង ពេជ្រ សោភា គឺជាតារាចម្រៀងស្រីដ៏ល្បីឈ្មោះមួយរូប នៅក្នុងប្រទេសកម្ពុជា តារាស្រីរូបនេះមានឈ្មោះបោះសំឡេងខ្លាំងណាស់នៅលើវិថីសិល្បៈ និងថែមទាំងមានសម្លេងគាំទ្រច្រើនទៀតផង ៕