ដូចដែលប្រិយមិត្តបានជ្រាបហើយថានៅកាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបែកធ្លាយថាតារាចម្រៀងរ៉េប លោក វណ្ណដា បានមានទំនាក់ទំនងស្នេហាជាមួយនិងនារីម្នាក់ ដែរមានរូបសម្ផស្ស ស្រស់ស្អាតខ្លាំង មិនចាញ់តារានោះទេ ។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងមានអ្នកគាំទ្រជាច្រើនបានសរសើរថាអ្នកទាំងពីរពិតជាសមគ្នាថែមទៀតផង ។
ដោយឡែកបើយើងក្រឡេកមកចាប់អារម្មណ៍មិត្តស្រីរបស់ វណ្ណដា វិញគឺថានាងមានរូបសម្ផស្ស ស្រស់ស្អាតណាស់ មានមុខមាត់ឃ្យូតដូចជាកូនកាត់អញ្ចឹង រាងឡើងតូវច្រឡឹង សាច់សដូចបណ្តូលចេក មិនត្រឹមតែប៉ុណ្ណោះនាងថែមទាំងពូកែធ្វើម្ហូបថែមទៀតផង ហេតុដូច្នេះហើយទើបអាចឆក់យកបេះដូងរបស់ វណ្ណដា បាន ។
យ៉ាងណាមិញអ្វីដែលគួរឲ្យមានការភ្ញាក់ផ្អើលនោះគឺនៅកាលពីពេលថ្មីៗនេះ គេបានឃើញ មិត្តស្រីរបស់ វណ្ណដា បានបង្ហាញខ្លួននៅក្នុងឈុត គ្រឿងអលង្ការដ៏ភ្លឺចែងចាំងមួយឈុត ឃើញថាជះសម្រស់ ស្រស់ស្អាតខ្លាំងណាស់ មិនសរសើរមិនបាននោះទេ ៕
សូមជ្រាបកាន់តែច្បាស់សូមទស្សនារូបភាពខាងក្រោម ៖























