ឈ្នះ! ឈ្នះ! ទូរស័ព្ទ OPPO ស៊េរីថ្មី និងកាសឥតខ្សែជាច្រើន ដោយគ្រាន់តែបញ្ចូលលុយហ្គេមតាម App WOWNOW
សីហា
-

គ្រាន់តែបញ្ចូលលុយហ្គេមក៏ឈ្នះរង្វាន់ដែរ? ឥឡូវនេះក្រុមហ៊ុន OPPO និង WOWNOW បានចាប់ដៃសហការគ្នាក្នុងការផ្តល់កម្មវិធីពិសេសដែលមិនធ្លាប់មានដល់អ្នកលេងហ្គេមគ្រប់រូប រាល់ការបញ្ចូលលុយហ្គេមតាមរយៈ WOWNOW-Entertainment នៅលើ App WOWNOW នឹងមានឱកាសឈ្នះរង្វាន់ទូរស័ព្ទ OPPO A78 ម៉ូដែលថ្មីចុងក្រោយបង្អស់ និងកាសឥតខ្សែ OPPO Enco Buds2 ជាច្រើនរង្វាន់ ចាប់ពីថ្ងៃទី07 ដល់ថ្ងៃទី21 ខែកក្កដា ឆ្នាំ2023។

OPPO A78 គឺជាជម្រើសទូរស័ព្ទលេងហ្គេមល្អបំផុត ដែលមានតម្លៃសមរម្យ ប៉ុន្តែសមត្ថភាពខ្លាំងមិនធម្មតាបើធៀបទៅនឹងស្មាតហ្វូនដទៃដែលស្ថិតក្នុងតម្លៃប្រហាក់ប្រហែលគ្នា។ ជាងនេះទៅទៀត OPPO A78 ពិតជាស័ក្តិសម និងអាចបំពេញតម្រូវការដល់អ្នកលេងហ្គេមតាមទូរស័ព្ទដោយសារនេះគឺជាស្មាតហ្វូនស៊េរី A ដំបូងបំផុតដែលបំពាក់នូវលក្ខណៈសម្បត្តិទាំង 3 គោលរួមមាន ទំហំថ្មធំ 5000mAh ជាមួយនឹង បចេ្ចកវិទ្យាសាកថ្មល្បឿនកំពូល 67W Supervooc អាចបង្កើនអនុភាពក្នុងការសាកថ្មកាន់តែរហ័សជាងមុន សាកថ្មពេញក្នុងពេលត្រឹមតែ 44នាទីតែប៉ុណ្ណោះ។ មិនត្រឹមតែសាកលឿន ថាមពលថ្មធំ ប៉ុន្តែស្មាតហ្វូននេះជាប្រភេទអេក្រង់ AMOLED ដែលមានល្បឿនអូសបញ្ជា 90Hz កម្រិតបង្ហាញ FHD+ ទំហំ 6.43” ផ្តល់ឲ្យអ្នកទស្សនាវីដេអូ និងលេងហ្គេមមានអារម្មណ៍កាន់តែរស់រវើក។ 

ជាងនេះ OPPO A78 ជាទូរស័ព្ទតែមួយគត់ក្នុងកម្រិតតម្លៃដូចគ្នា ដែលបំពាក់នូវបច្ចេកវិទ្យាស្កេនក្រយៅដៃលើអេក្រង់។ សមត្ថភាពថ្ម និងអេក្រង់គឺនៅមិនទាន់គ្រប់ទេ ស្មាតហ្វូននេះក៏បង្កប់នូវអនុភាពខ្លាំងជាមួយនឹង RAM 8GB +8GB សរុប RAM 16GB ជម្រុញការលេងហ្គេមកាន់តែរលូនមិនទាក់ និងអាចឆ្លាស់កម្មវិធីទៅមកបានរហ័សទោះបើកកម្មវិធីច្រើនក៏មិនរអាក់រអួល ពិសេសជាមួយទំហំផ្ទុកធំអស់ស្ទះ 256GB ផ្តល់ឲ្យអ្នកនូវទំហំផ្ទុកគ្រប់គ្រាន់សម្រាប់រូបថត វីដេអូ និងហ្គេមបានយ៉ាងច្រើន។

WOWNOW-Entertainment គឺជាកម្មវិធីដំបូងដែលអនុញ្ញាតឲ្យអ្នកលេងហ្គេមអនឡាញល្បីៗគ្រប់ប្រភេទដូចជា PUBG, MLBB, FREE FIRE និងផ្សេងៗជាច្រើនទៀតនៅក្នុងប្រទេសកម្ពុជា អាចបញ្ចូលទឹកប្រាក់តាមរយៈគណនី WOWNOW ដើម្បីទិញឧបករណ៍ហ្គេម និង Accessories គ្រប់ប្រភេទ ព្រមទាំងផ្តល់សេវាកម្មព័ត៌មានផ្សេងៗពីហ្គេមល្បីៗជាច្រើនបានរហ័ស និងផ្តល់ភាពងាយស្រួល។

តោះ! តោះ! ប្រញាប់បញ្ចូលលុយហ្គេមតាម App WOWNOW ឱកាសឈ្នះកាន់តែច្រើន ហើយរង្វាន់ជាច្រើនកំពុងរង់ចាំលោកអ្នក។ សម្រាប់ព័ត៌មានលម្អិត និងតម្លៃ OPPO A78 ពិតប្រាកដ សូមតាមដានលើផេគហ្វេសប៊ុកផ្លូវការរបស់ OPPO៕