ពីមួយជំនាន់ទៅមួយជំនាន់ OPPO តែងតែរិះរក និងបង្កើតនូវបទពិសោធថតរូបថ្មីៗនៅលើ Reno Series របស់ខ្លួនទៅកាន់អ្នកប្រើប្រាស់ដោយមិនឲ្យខកចិត្តសោះឡើយ។ ហេតុនេះទើបធ្វើឲ្យស្មាតហ្វូន OPPO Reno Series គ្រប់ជំនាន់មានភាពល្បីរន្ទឺខ្លាំង ជាពិសេសនោះគឺស្មាតហ្វូនម៉ូដែលថ្មីដែល OPPO គ្រោងនឹងបញ្ចេញឆាប់ៗនេះ បានធ្វើឲ្យតារាល្បីៗក្នុងស្រុកយើងជាច្រើនកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំង និងនិយាយពីវាដោយការផូស និងស៊ែរជាមួយនឹងស្មាតហ្វូនស៊េរីថ្មីនេះពេញបណ្តាញសង្គម។ ចង់ដឹងថាតើពួកគាត់បានបង្ហាញអារម្មណ៍បែបណាខ្លះជាមួយនឹង OPPO Reno10 Series 5G?
![](/wp-content/uploads/2023/8/4/media/large/275724/OPPO_Reno10_5G...jpg?1691143584)
![](/wp-content/uploads/2023/8/4/media/large/275725/OPPO_Reno10_5G..jpg?1691143584)
OPPO Reno10 Series 5G ជាស្មាតហ្វូនជំនាញថតរូប Portrait បែបអាជីពឈានមុខគេ ដែលបានអាប់ដេតជាមួយបច្ចេកវិទ្យាចុងក្រោយបង្អស់ជាមួយកាមេរ៉ា Telephoto Portrait ទំហំ 32MP បំពាក់បច្ចេកវិទ្យា Optical Zoom យកចិត្តអ្នកចូលចិត្តថតរូបមនុស្សជាពិសេស ទទួលបានគុណភាពដូចថតកាមេរ៉ាធំអ៊ីចឹង។
![](/wp-content/uploads/2023/8/4/media/large/275727/1._Rick_KH1.jpg?1691143737)
![](/wp-content/uploads/2023/8/4/media/large/275728/2.jpg?1691143737)
![](/wp-content/uploads/2023/8/4/media/large/275726/5._Khemra.jpg?1691143737)
![](/wp-content/uploads/2023/8/4/media/large/275730/6.jpg?1691143737)
![](/wp-content/uploads/2023/8/4/media/large/275734/3._Jany1.jpg?1691143743)
![](/wp-content/uploads/2023/8/4/media/large/275733/4._Jasmine1.jpg?1691143739)
![](/wp-content/uploads/2023/8/4/media/large/275732/9.jpg?1691143738)
![](/wp-content/uploads/2023/8/4/media/large/275731/8.jpg?1691143737)
![](/wp-content/uploads/2023/8/4/media/large/275729/7._Seak.jpg?1691143737)
ក្រៅពីកាមេរ៉ាកាន់តែអស្ចារ្យ ស្មាតហ្វូននេះបានធ្វើការច្នៃប្រឌិតថ្មីបំផុតជាមួយនឹងរចនាបែបល្អប្រណីត និងងាយស្រួលក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ដោយបំពាក់អេក្រង់កោងបែប 3D កម្រិតកំពូល 120Hz ដែលអាចបង្ហាញពណ៌កម្រិត 1ពាន់លាន។
![](/wp-content/uploads/2023/8/4/media/large/275735/OPPO_Reno10_5G_120Hz.jpg?1691143754)
មិនតែប៉ុណ្ណោះ ស្មាតហ្វូនស៊េរីនេះគឺបានឌីហ្សាញស័ក្កិសមបំផុតសម្រាប់មនុស្សសម័យថ្មីជាមួយនឹងភាពស៊ីវិល័យ មានរូបរាងជ្រុងកោង កម្រាស់ស្តើងត្រឹមតែ 7.99mm និងទម្ងន់ស្រាលត្រឹមតែ 185g ដែលទម្ងន់និងកម្រាស់នេះពិតជាងាយស្រួលក្នុងការចាប់កាន់នៅក្នុងដៃ និងដាក់ក្នុងកាបូបឬហោប៉ៅ។
![](/wp-content/uploads/2023/8/4/media/large/275736/OPPO_Reno10_5G_Outlook.jpg?1691143770)
ដោយឡែក ថ្មក៏ជារឿងសំខាន់ផងដែរ ទើបស្មាតហ្វូននេះមិនភ្លេចបង្កប់បច្ចេកវិទ្យាសាកថ្មល្បឿនលឿន 67W SUPERVOOC ដោយគ្រាន់តែសាកថ្ម 5នាទីលេង Facebook បាន 3ម៉ោង ហើយគ្រាន់តែចំណាយពេលសាក 20នាទី ទទួលថាមពល 53% និងសាក 47នាទី ទទួលថាមពលពេញ 100%។
![](/wp-content/uploads/2023/8/4/media/large/275737/OPPO_Reno10_5G_67W.jpg?1691143792)
ដូច្នេះ ការទន្ទឹងរង់ចាំជាយូររបស់លោកអ្នក ពិតជាមិនខកបំណងឡើយ! 2ថ្ងៃទៀត ជាពេលវេលាសំខាន់ ដែលត្រូវបើកបង្ហាញពីភាពអស្ចារ្យនៃអ្នកជំនាញ Portrait ជំនាន់ចុងក្រោយក្នុងកម្មវិធី «សម្ពោធជាផ្លូវការ OPPO Reno10 Series 5G» វេលាម៉ោង 4 រសៀលតទៅ តាមរយៈការផ្សាយផ្ទាល់ចេញពីផេគ Facebook របស់ក្រុមហ៊ុន OPPO ៕
![](/wp-content/uploads/2023/8/4/media/large/275738/OPPO_Reno10_5G........jpg?1691143813)
![](/wp-content/uploads/2023/8/4/media/large/275739/OPPO_Reno10_5G.......jpg?1691143814)
![](/wp-content/uploads/2023/8/4/media/large/275740/OPPO_Reno10_5G......jpg?1691143814)