ពិតណាស់ប្រិយមិត្តមួយចំនួនប្រាកដស្គាល់រួចមកហើយ អតីតតារាចម្រៀង លោក ឃុំប៉ុណ្នាដែត កាលពីពេលថ្មីៗត្រូវបានកញ្ញា Rose បានសរសរសា មាក់ងាយ មកកាន់ខ្លួន និងភរិយា ក្រោយឡើងលោកបានសម្រេចចិត្តចេញវីដេអូឡាយ តបទៅកាន់ Rose វិញ អ្វីៗក៏ស្ងប់ស្ងាត់ទៅវិញ ក្រោយ Rose ចេញមុខសុំទោស។
.jpg?1691481887)
.jpg?1691481888)
.jpg?1691481888)
យ៉ាងណាមិញ មួយរយៈចុងក្រោយនេះ ក៏បានហេតុការណ៍មួយបានកើតឡើងករណីគប់ទឹកកកទៅកាន់តារាចម្រៀងរ៉េប ជីដេវីតនៅក្លឹបកម្សាន្តមួយកន្លែងនាខេត្តព្រះសីហុកាលពីចុងសប្តាហ៍មុននេះ។
.jpg?1691481894)
តារារ៉េបលោក ជីដេវីត បានបញ្ចេញសារថា”តបតាមការស្នើសុំរបស់អ្នកគាំទ្រមិនអាចបំភ្លេចរឿងនេះបានមុននេះជីដេវីតបានចេញមុខ បង្ហោះសារយ៉ាងវែងអន្លាយមួយថា ថ្ងៃនេះបន្ទាប់ពីខ្ញុំបានមេីល Security Video ខ្ញុំពិតជាតក់ស្លុតនឹងហួសចិត្ត ជាមួយអាកប្បកិរិយា គួរ អោយខ្ពេីមរអេីម ពោរពេញ ដោយការមេីលងាយជិះជាន់តម្លៃមកលេីរូបខ្ញុំជាអ្នកសិល្បៈ ខ្លាំងណាស់ គឺ ខ្លាំងហួសពីការស្មាន។
.jpg?1691481899)
ចំណែក កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ នៅក្នុងហាងលក់គ្រឿងសមុទ្រមួយកន្លែង ជះនិងគប់កំប៉ុងស្រាបៀរទៅលើរូបនាង ខណៈនាងកំពុងតែច្រៀងនៅលើឆាក ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១០៖០៥នាទីយប់ ថ្ងៃអង្គារ៍ ទី២៥ ខែធ្នូ ឆ្នាំ២០១៨នេះ នៅចំណុចភោជនីយដ្ឋានមួយយីហោ «សមុទ្រ» ស្ថិតនៅជិតមន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
.jpg?1691481903)
ក្រោយពីរឿងហេតុទាំងនេះបានកើតឡើង ក៏មានហេតុការណ៍មួយទៀតគឺ ប្អូនស្រី សុឹម ថៃណា ប៉ុន្មានថ្ងៃមុន ក៏ត្រូវបានមនុស្សជេរ បញ្ចោរ ក្នុងទីតាំងភោជនីយដ្ឋានមួយកន្លែង នេះបើយោងតាម លោក ឃុំ ប៉ុណ្នាដែត បង្ហោះសារ។ ក្នុងនោះដែរលោក បានបន្ថែមថា ពិតជាមានរឿងមិនចេះចប់សម្រាប់ការមេីលងាយ ប្រមាថមកលេីអ្នកសិល្បះ បេីខ្ញុំចាំមិនភ្លេចទេប៉ុន្មានឆ្នាំមុន
១ .ប្អូនស្រី ទេព បូព្រឹក ក៏ធ្លាប់បាន គេគប់ទឹកកកដាក់
២. ប្អូន ជា ដេវិត ក៏ត្រូវគេគប់ទឹកកកដាក់ដែរ
៣. ប្អូនស្រី សុឹម ថៃណា ប៉ុន្មានថ្ងៃមុន ក៏ត្រូវបានមនុស្សជេរ បញ្ចោរ ក្នុងទីតាំងភោជនីយដ្ឋានមួយកន្លែង
និយាយនេះសូម្បីតែភរិយាខ្ញុំកាលពីពួកយេីងច្រៀងនៅSpark ក៏ធ្លាប់បានគេប៉ះពាល់មេីលងាយដែរ ។
ខ្ញុំចង់និយាយទៅកាន់មនុស្សប្រភេទនេះ ទោះបីជាពួកយេីងមិនមែនអ្នកសិល្បះក៏ដោយ ក្នុងករណីធ្វេីបែបនេះគឺបំពានសិទ្ធបុគ្គលហេីយ អ្នកអាចជាប់ទោសទណ្ឌ តាមជាក់ស្តែង ។
ជាចុងក្រោយខ្ញុំសូមអោយបងប្អូនប្រជាជនខ្មែរទាំងអស់ និងស្ថាបណ្ណពាក់ពន្ធ័ បងប្អូនសារពត៌មានទាំងអស់មេត្តាយកចិត្តទុកដាក់ផ្សព្វផ្សាយលេីកតម្លៃសិល្បះខ្មែរយេីងផង ហេីយអ្នកដែលចូលចិត្តបំពុលសង្គមសូមកាត់បន្ថយការផ្សព្វផ្សាយជៀសវាងជាគំរូអាក្រក់ដល់ក្មេងៗជំនាន់ក្រោយ ខ្ញុំសូមអភ័យទោសជាមុនបេីមានការលេីសលស់ក៏គ្មានបំណងប៉ះពាល់បងប្អូនណាឡេីយ៕
.jpg?1691481909)