រដ្ឋសភាគាំទ្រឱ្យលោកស្រី ឃួន សុដារី ជាប្រធានរដ្ឋសភា និងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ដោយសំឡេង១២៣
រដ្ឋសភា បើកកិច្ចប្រជុំលើកទី១ អាណត្តិទី៧ នៅព្រឹកថ្ងៃទី២២ សីហា ដើម្បីបោះឆ្នោតជ្រើសតាំងប្រធាន អនុប្រធាន, ប្រធាន -អនុប្រធានគណៈកម្មការជំនាញទាំងអស់ក្នុងរដ្ឋសភា និងផ្ដល់សេចក្តីទុកចិត្តចំពោះរដ្ឋាភិបាល។ សម្ដេច ហេង សំរិន ព្រឹទ្ធរដ្ឋសភា ដឹកនាំកិច្ចប្រជុំនេះ។
កិច្ចប្រជុំនេះ បានសម្រេចអនុម័តឱ្យលោកស្រី ឃួន សុដារី ជាប្រធានរដ្ឋសភា ខណៈលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ជាឯកច្ឆ័ន ដោយសំឡេង១២៣កូរ៉ុម ។ ដោយឡែកលោក ជាម យៀប ជាអនុប្រធានទី១ និងលោក វង សូត ជាអនុប្រធានទី២ រដ្ឋសភា។ ការបោះឆ្នោតជ្រើសរើសប្រធាន និងអនុប្រធាននេះ និងផ្ដល់សេចក្តីទុកចិត្តចំពោះរដ្ឋាភិបាលនេះ ជាការបោះឆ្នោតជាកញ្ចប់ ដោយគ្រាន់តែឱ្យលើកដៃអនុម័តប៉ុណ្ណោះ។ សម្រាប់សមាជិកសភា ចូលរួមបោះឆ្នោតតែ១២៣រូបប៉ុណ្ណោះ។
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។