លោក ឃួង ស្រេង ដែលជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាផ្ទាល់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋមន្ត្រី សម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ។
គួរលឹកផងដែរថា តួនាទីជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ជាងមួយអាណត្តិកន្លងមកនេះ លោក ឃួង ស្រេង បានបំពេញការងារបានយ៉ាងល្អ ក្នុងការអភិវឌ្ឍរាជធានីភ្នំពេញឲ្យមានភាពរីកចម្រើនលើគ្រប់វិស័យ។ អ្វីដែលយើងបានឃើញជាក់ស្ដែងនោះ ក្នុងអាណត្តិ លោក ឃួង ស្រេង រាជធានីភ្នំពេញ មានអគារខ្ពស់ៗ ជាច្រើន មានស្ពាន ផ្លូវថ្មីៗ ប្រព័ន្ធលូ ប្រឡាយទឹក ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាច្រើនទៀត រហូតទទួលបានការគោរពកោតសរសើរពីប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញយ៉ាងខ្លាំងផងដែរ។
ពិតណាស់ដោយមើលឃើញពីស្នាដៃល្អក្នុងការដឹកនាំរាជធានីភ្នំពេញ កាលពីអាណត្តិចាស់ លោក ឃួង ស្រេង ក៏ត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាផ្ទាល់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ផងដែរ។ ហើយសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះ លោក ឃួង ស្រេង ក៏ត្រូវបាន ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សាផ្ទាល់ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើ រដ្ឋមន្ត្រី សម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មីនេះបន្តទៀត៕