ភ្នំពេញ៖ កាលពីថ្មីៗនេះ បងប្អូនមហាជនជាច្រើនបានផ្ទុះការចាប់អារម្មណ៍ លើការបង្ហោះសារមួយតាមរយះគណនីហ៊េ្វកបុកដែលមានឈ្មោះ “ Phalla Trinh ” ដែលនៅក្នុងអត្ថន័យសារនោះគឺបានសរសេរដាក់ចំៗទៅកាន់ពិធីករបាល់ទាត់ដ៏ល្បីល្បាញមួយរូបគឺលោក ជីង ចក់។
ទន្ទឹមនឹងនេះ គេសង្កេតឃើញថា មានមហាជនជាច្រើនបានចូលទៅស៊ែ និងខំមិនព្រោងព្រាតទៅលើការបង្ហោះរបស់អ្នកស្រី ទ្រីញ ផល្លា ផងដែរ។
តាមរយះគណនីហ៊្វេកបុករបស់អ្នកស្រី ទ្រីញ ផល្លា បានលើកឡើងដូច្នេះថា៖ <<អាញ់ប្រាប់អាថោកហែងឈប់ដាច់ខាតយករូបជាមួយអាញ់ផុសទៀត ហើយរូបជាមួយអាញ់ហែងលុបអោយអស់ មនុស្សដូចហែងថោកគ្មានលេខដាក់អាញ់ប្រើពាក្យល្អដាក់ហែងមិនបានទេ អាញ់មិនចង់ផុសស្អីក្នុងសង្គមទេព្រោះហែងនឹងអាញ់ចប់យូណាស់ហើយ តែហែងកុំដាក់រូបអាញ់ ទៅដើរផឹកសុីស្រីញី ហើយមកដាក់រូបជាមួយអាញ់អោយសោះ អាញ់មិនចង់ថោកជាមួយទៀតទេ ព្រោះពេលយកហែងជីវិតអាញ់ធ្លាក់ដល់បាត កុំមកបំផ្លាញអាញ់ទៀតអោយសោះ អាញ់ផុស ព្រោះអាញ់នឹងហែងនិយាយគ្នាមិនកើត !
អ្នកណាចង់ថាខ្ញុំអាក្រក់ក៏ថាទៅ តែខ្ញុំមិនអាចល្អនឹងអាមនុស្សមកបំផ្លាញជីវិតខ្ញុំបានទេ ខ្ញុំច្បាស់លាស់តាមច្បាប់តាមធម្មតាអីក៏ចប់អស់ហើយ កុំមកដាក់រូបអោយគេយល់ច្រលំទៀត!
ជីវិតមនុស្សមិនស្គាលលុយផ្លើតភើន កាចាស់ក្បាលហើយដើរតែជាមួយក្មេងផឹកសុីស្រីញីអាញ៉ែញ៉ៃ មិនអាចទេមានគ្រួសារថ្លៃថ្នូរដូចគេឯង ឈប់វើយពាក់ព័ន្ធនឹងជីវិតអាញ់ទៀត ជីវិតហែងនឹងបានតែពួកមីក្មេងអស់នឹងទេយកបាន !
អាញ់មិនចង់ពាក់ព័ន្ធនាំតែថោកទៀត ព្រោះកន្លងមកហែងអោយអាញ់ថោកឆ្អែតហើយ ឈប់អោយមានស្អីពាក់ព័ន្ធជាមួយអាញ់ទៀត!>>។




យ៉ាងណាមិញមកដល់ពេលនេះ គេពុំទាន់ឃើញមានប្រតិកម្មឆ្លើយតប ពីលោក ជីង ចក់ នៅឡើយទេ។