(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី៤ - ១០ ខែកញ្ញា ឆ្នាំ២០២៣។
ក្រសួងបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប អូសបន្លាយលើភាគខាងជើង ប្រទេសថៃ ឡាវ និងវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីមធ្យម៕
ស្ថានភាពបែបនេះនឹងធ្វើឲ៖
១៖ តំបន់ទំនាបកណ្តាល៖
* សីតុណ្ហភាពអប្បបរិមា មានពី ២៣-២៥ អង្សាសេ
* សីតុណ្ហភាពអតិបរិមា មានពី ៣២-៣៤ អង្សាសេ
* អាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យម និងមានផ្នែកខ្លះមានភ្លៀងធ្លាក់បង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២៖ តំបន់ខ្ពង់រាប៖
* សីតុណ្ហភាពអប្បបរិមា មានពី ២២-២៤ អង្សាសេ
* សីតុណ្ហភាពអតិបរិមា មានពី ៣២-៣៤ អង្សាសេ
* អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣៖ តំបន់មាត់សមុទ្រ៖
* សីតុណ្ហភាពអប្បបរិមា មានពី ២២-២៦ អង្សាសេ
* សីតុណ្ហភាពអតិបរិមា មានពី ៣០-៣២ អង្សាសេ
* នៅថ្ងៃទី៤-៥ កញ្ញា នឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីមធ្យមទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
* បន្ទាប់ពីនោះភ្លៀងធ្លាក់ថមថយមក ក្នុងកម្រិតពីតិចទៅមធ្យម៕