ទីបំផុតលោក សុភិទិ ចេញមកបកស្រាយ ពីរឿងរ៉ាវរបស់ខ្លួន (មានវីដេអូ)
ភ្នំពេញ៖ គេសង្កេតឃើញថាមួយរយៈចុងក្រោយនេះ នៅតែមានមតិវែកញែកជាច្រើន ចំពោះរឿងរ៉ាវចុងក្រោយ របស់ តារា ចម្រៀង លោក ថុល សុភិទិ និងគូស្នេហ៍ ខណៈដែលមតិមួយចំនួនបានលើកទឹកចិត្ត ហើយមួយចំនួន បានធ្វើឲ្យប៉ះពាល់អារម្មណ៍ចំពោះលោក និងគូស្នេហ៍ ផងដែរ។
ពេលនេះ តារាចម្រៀងប្រុសរូបនេះ បានចេញឃ្លីបវីដេអូបកស្រាយជុំវិញរឿងរ៉ាវមួយនេះ ជាមួយនឹង ដំណើរដើមទងពីដំបូង និងរឿងរ៉ាវជាបន្តបន្ទាប់ទៀត ដែលបានបង្កឲ្យមានរឿងបែបនេះកើតឡើង តែ ទោះជាយ៉ាងណា នៅក្នុងនោះ លោក ថុល សុភិទិ បានលើកឡើងថា នេះក៏ជាកំហុសរបស់ខ្លួនមួយដែរ បានធ្វើខុសពាក្យសន្យា ជាមួយនឹងគូស្នេហ៍របស់ខ្លួន។



យ៉ាងណាមិញ តាមរយៈការចេញមកបកស្រាយនៅក្នុងឃ្លីបវីដេអូ លោក ថុល សុភិទិ ក៏បានសំណូមពរ ដល់មហាជន ដើម្បីឈប់ធ្វើការវែកញែក និងលើកឡើងអំពីបញ្ហារបស់លោក និងគូស្នេហ៍ ផងដែរ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនា វីដេអូខាងក្រោមនេះ៖
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។