ម៉ាដូណា បង្ហោះសារទារលុយចំនួន ៤៥០០០ដុល្លារ ថែមទាំងព្រមានប្តឹង តារាកំប្លែង អ្នកនាងខ្ញុង
Sokli
-

ភ្នំពេញ៖ បន្ទាប់ពី ម៉ាដូណា បានបង្ហោះសារទារប្រាក់ដែលមានចំនួនប្រមាណជា បួនម៉ឺនប្រាំពាន់ដុល្លារនៅមុននេះបន្តិចថែមទាំងព្រមានថានឹងប្តឹងចូលគុកនោះពេលនេះ តារាកំប្លែង ខ្ញុង បានតបវិញថា ទោះតតាំងមុខច្បាប់ក៏ខ្ញុំលែងខ្លាច...។

មុននេះបន្តិច លោក ម៉ាដូណា បានបង្ហោះសារទារប្រាក់ដែលនាង ខ្ញុង ជំពាក់ជាសាធាណៈថា៖ «កំប្លែងស្រី នាងខ្ញុង នាងឯងឃើញអញស្រួលមិនខ្វល់លុយអញ អញស្រួលណាស់តែកុំអោយអញខឹងដល់ក អញសម្រួល2ឆ្នាំជាងហើយ ១ខែសុំអញបង់500$អញយល់ព្រមទាំងប្តីសុំសម្រួល តែបង់បាន3/4 ខែក៍លេងបង់ អីលូវង៉ែងចង់យ៉ាងម៉េច មីថោកទាប មីក្រឡិចក្រឡុច ពីមុនអញឃើញនាងឯងចង់ងាប់ អញខំអាណិតនឹងសម្រួលអារម្មណ៍ អីលូវបើនាងឯង ចង់បង្ហោះថាចង់ងាប់ទៀត

លុយ45000$ នៅកន្ទុយប៉ុន្មានអញចូលបុណ្យ សល់4មឺន$អោយនាងឯងចុះនរក មីស្លាប់តៃហោង កុំអោយអញប្តឹងចូលគុក អញប្រាប់អោយហើយកុំភ្លេចថាមានស្នាមផ្តិតមេដៃមីរលាយនិរាស្រ្តព្រាត់ប្រាស់លើកក្រោយអញឃើញនាងឯងកន្លែងណា អញលែងទុកមុខ បាញ់លុយអោយអញមុនមានរឿងធំ មីស្លាប់ខែភ្ជុំ។នៅមីអ្នកកំប្លែង ក្អយ ទៀតលុយ4ម៉ឺនដុល្លាជាងដូចគ្នា កុំឃើញអញស្ងាត់តិចថាអញភ្លេច តែអញកុំពុងរៀបចំឯកសារដើម្បីដីការចាប់ង៉ែងដូចគ្នា អញមិនបង្ហោះរូបង៉ែងទេកុំភ័យ សុំណុំដីការចុះចាប់ពេលណា មិនចូលខ្លួនដោះស្រាយ អញមានរូបបង្ហោះង៉ែងហើយ»។

ដោយឃើញលោក ម៉ាដូណា បង្ហោះសារបែបនេះ ភ្លាមៗអ្នកនាងខ្ញុង បានចេញមុខតបថា៖ «ខ្ញុំមិនតបតទេ ព្រោះខ្ញុំមិនបានបោកប្រាស់អ្នកណា ដូចការជេរប្រមាថមើលងាយរបស់អ្នកឡើយកាជេរប្រមាថខ្ញុំទាំងប៉ុន្មានទូលខ្លួនឯងចុះ ខ្ញុំជំពាក់ ខ្ញុំប្រឹងរកសងតាមលទ្ធភាព សូម្បីតែគ្រែដេកក៏ខ្ញុំកាត់សងដែរ ហៅខ្ញុំទៅលេងកម្មវិធីក៏ខ្ញុំទៅកាត់សងដែរ។

កន្លែងណាដែលថាខ្ញុំបោកប្រាស់ រកបានតិចតួចខ្ញុំដាក់ទៅរហូត ពេលខ្ញុំរកមិនបានខានដាក់ទៅក៏បង្ហោះជេរប្រមាថមើលងាយខ្ញុំទាំងប្ដីទាំងប្រពន្ធ ទោះតតាំងមុខច្បាប់ក៏ខ្ញុំលែងខ្លាចដែរ។ព្រោះខ្ញុំនៅរស់ជ្រងោលដើម្បីរកសង តែអ្នកឯងជេរប្រមាថបរិហារគេខ្ញុំជាសាធារណៈនេះយ៉ាងម៉េចវិញ ប្រមាថទាំងអាយុជីវិតដល់គ្រួសារខ្ញុំទៀត»៕