ក្រោយត្រូវបានកម្លាំងនគរបាលស្រុកគងពិសីឃាត់ខ្លួន កាលពីវេលា ម៉ោង ០៤ និង ១០ នាទី រសៀល ថ្ងៃ ទី ១២ ខែកញ្ញា ឆ្នាំ ២០២៣ ពេលនេះ តារាចម្រៀង ប៊ុត សីហា បានត្រឡប់ជាថ្មីដោយបានបង្ហោះសារនៅក្នុងបណ្តាញសង្គមរបស់ខ្លួនថា នឹងត្រៀមចាប់អាជីពចម្រៀងជាធម្មតាបើទោះជាមានអ្នកគាំទ្រតិចតួចក្តី សំខាន់ឲ្យតែចិត្តនៅតែស្រលាញ់អ្នកគាំទ្រ។
.jpg?1705263395)
.jpg?1705263406)
.jpg?1705263406)
.png?1705263406)
សូមរំលឹងផងដែរថា កាលពីល្ងាច ថ្ងៃ ទី ២១ ខែកុម្ភៈ ឆ្នាំ ២០១៨ តារាចម្រៀង ប៊ុត សីហា ត្រូវបានសមត្ថកិច្ចឃាត់ចាប់ខ្លួន ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន ស្ថិតនៅ មុខសាលាបឋមសិក្សា ពងទឹក សង្កាត់ ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈរូបលោកទៅទិញគ្រឿងញៀនដើម្បីជក់ ប៉ុន្តែត្រូវបានអាណាព្យាបាល និងក្រុមគ្រួសារមកធានាយកទៅធ្វើការ អប់រំ និង ដាក់ នៅកន្លែងបន្សាបគ្រឿងញៀន ។
.jpg?1705263423)


យ៉ាងណាមិញ វេសប៊ុករបស់តារាចម្រៀង ប៊ុត សីហា ចាប់ផ្តើមមានសកម្មភាពឡើងវិញដោយបានបង្ហាញសារជាបន្តបន្ទាប់ថា នៅសល់អ្នកគាំទ្រម៉ាណអ្នកយកប៉ុណ្ណឹងចុះវាមិនងាប់ទេមកវិញច្រៀងតាមធម្មតាចុះអរគុណបងប្អូន ពេលខ្លះក៏មិនហ៊ាននិយាយថាវាទៅជាយ៉ាងមិច៕