ក្រោយចាក់បញ្ចាំងរឿង «ម៉ែក្រឡាភ្លើង» គ្មានអ្នកទស្សនានៅប្រទេសថៃ ស្រាប់តែ លោកស្រី ប៊ុន ចាន់និមល បានជូនកាដូមួយដល់ទស្សនិកជននោះគឺ...
សីហា
-

ផលិតករភាពយន្តដ៏ល្បីឈ្មោះរបស់ផលិតកម្ម SASTRA FILM លោកស្រី ប៊ុន ចាន់និមល បានលើកឡើងក្នុងហ្វេសប៊ុក កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ថា ក្នុងរយៈពេលពី២ ទៅ៣ថ្ងៃ ដែលភាពយន្តខ្មែររឿង «ម៉ែក្រឡាភ្លើង» ចាក់បញ្ចាំងនៅប្រទេសថៃ គឺមិនទទួលបានលទ្ធផលល្អទេ ហើយវាជាការបរាជ័យមួយហៅថា «ចាញ់មុនឡើងសង្វៀនប្រកួត» ។ ប្រទេសថៃមិនបានផ្តល់ម៉ោងឱ្យបញ្ចាំងភាពយន្តខ្មែរទៅតាមអ្វីដែលលោកស្រីរំពឹងទុកទេ ។

បើតាមការលើកឡើងរបស់លោកស្រី ប៊ុន ចាន់និមល បានទទួលស្គាល់ថារឿង«ម៉ៃក្រឡាភ្លើង»ពិតជាការបរាជ័យពិតមែន។មូលហេតុដោយសារខាងប្រទេសថៃមិនឱ្យម៉ោងចាក់ទៅតាមអ្វីដែលលោកស្រីបានរំពឹងទុក។លោកស្រី ប៊ុន ចាន់និមល បានទទួលស្គាល់ថាពិតជាមិនស្មើភាពរវាងប្រទេសដែលមានទីផ្សារសេរី និងសហប្រតិបត្តិការជាមួយគ្នា។លោកស្រីបានបន្តថាការផ្តល់ការចាក់បញ្ចាំងរឿង «ម៉ែក្រឡាភ្លើង»មានប្រមាណ២០ទីតាំងហើយជាតំបន់ដែលមិនជាទីពេញនិយមច្រើនពីអ្នកមើលភាពយន្ត ។មិនតែប៉ុណ្ណោះក៏មានការខមិនមិនឱ្យមានការទៅទស្សនារឿងនេះទៀតផង។

លោកស្រីបន្តថា លោកស្រីបានឃើញពីអត្ថបទរបស់អ្នកសិក្សាមួយចំនួន ដែលមានចំណេះដឹងខ្ពង់ខ្ពស់នៅប្រទេសថៃ ក៏បានចេញមកគាំទ្ររឿងខ្មែរដែរ ។ ជាក់ស្តែង សារព័ត៌មានមួយឈ្មោះថា The People បានសរសេរពន្យល់អ្នកដែលមានមតិប្រឆាំងនៅលើបណ្តាញសង្គមថៃឱ្យយល់ថា ប្រទេសយើងមានប្រវត្តិសាស្ត្រ និងវប្បធម៌ ដែលគួរតែសិក្សាឈ្វេងយល់ជាមួយគ្នាច្រើន ។ ហេតុនេះ យើងមិនអាចចោទថា ប្រទេសណាមួយយកវប្បធម៌គ្នាបានទេ ។ សារព័ត៌មាននេះបញ្ជាក់ថា ខ្មោចមិនមានការចុះកម្មសិទ្ធិបញ្ញាទេ ហើយខ្មោចក៏គ្មានសញ្ជាតិដែរ ។

ក្រោយមានការគាំទ្រយ៉ាងពេញទំហឹងពីបងប្អូនប្រជាពលរដ្ខខ្មែរ លោកស្រី ប៊ុន ចាន់និមល បានជូនជាកាដូមួយសម្រាប់បងប្អូនប្រជាពលរដ្ខខ្មែរនោះគឺ រឿង«ម៉ែក្រឡាភ្លើង វគ្គ២» អរគុណសម្រាប់ការគាំទ្រ ក្តីស្រលាញ់ ការការពារ និងការនៅក្បែរលើកទឹកចិត្តគ្រប់យ៉ាងពីសំណាក់អ្នកគាំទ្រមកកាន់ភាពយន្តខ្មែរ ពិសេសមកលើភាពយន្ត «ម៉ែក្រឡាភ្លើង» ដែលជាកម្លាំងចិត្តដ៏ធំសម្រាប់ក្រុមការងាររបស់នៃផលិតកម្ម សាស្ត្រា ហ្វៀម។ គ្រប់ក្តីស្រលាញ់ ពាក្យពេចន៍ ដែលបងប្អូនមានមកកាន់ភាពយន្ត «ម៉ែក្រឡាភ្លើង» និងភាពយន្តរបស់ ផលិតកម្ម សាស្ត្រា ហ្វៀម ផ្សេងៗទៀត ជាកម្លាំងចិត្តសម្រាប់ក្រុមការងារនៃ ផលិតកម្ម សាស្ត្រា ហ្វៀម យ៉ាងកក់ក្តៅបំផុត។

ផលិតកម្ម សាស្ត្រា ហ្វៀម សូមអរគុណទៅកាន់អ្នកគាំទ្រ និងសូមផ្ញើក្តីគោរពស្រលាញ់ តាមរយ:ភាពយន្ត «ម៉ែក្រឡាភ្លើង វគ្គ២» ជាការតបស្នងទៅកាន់ទឹកចិត្ត ហើយការតបស្នងមួយនេះមិនមែនត្រឹមតែតាមរយ:ភាពយន្ត «ម៉ែក្រឡាភ្លើង» តែនៅមានខ្សែភាពយន្តខ្នាតធំជាច្រើនទៀត ដែលនឹងបង្ហាញជូនបងប្អូនក្នុងពេលឆាប់ៗនេះដូចគ្នា។