ស្ងាត់ៗ! តារាចម្រៀងវ័យក្មេង ធឿន បូរី បង្ហោះរូបភាពជាមួយគូស្នេហ៍ ថែមទាំងកំពុងមានដំណឹងល្អឆាប់ៗ
សីហា
-

បើនិយាយពីតារាចម្រៀងវ័យក្មេងប្រចាំក្នុងផលិតកម្ម Galaxy Navatra ធឿន បូរី ប្រិយមិត្តមួយចំនួនប្រាកដជាស្គាល់រួចមកហើយ ជាមួយទឹកដមសម្លេងដូចទៅនឹង សម្លេងតារាចម្រៀងពីជំនាន់ដើម លោក កែវ សារ៉ាត់ មួយរយចុងក្រោយនេះ ហាក់បីដូចជាស្ងប់ស្ងាត់ មិនសូវមានវត្តមាននៅតាមខនសឺតនានា ឬកម្មវិធីទូរទស្សន៍ណាមួយឡើយ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ នៅលើគណនីហ្វេសប៊ុករបស់ ធឿន បូរី ក៏ឃើញវត្តមាននារីម្នាក់ដែលត្រូវជាគូរស្នេហ៍ បានបង្ហោះសារបែប ស្វីតៗជាច្រើន បង្ហាញថា ពួកគេទាំង២បានចាប់ដៃគ្នាជាប្តីប្រពន្ធរួចមកហើយ តែមិនទាន់លិចឮព័ត៌មានថា និងចូលរោងជ័យថ្ងៃណា នេះជាសញ្ញាល្អមួយដែលតារាចម្រៀងវ័យក្មេងដែលធ្លាប់តែប្រដូចសម្លេងទៅនឹងលោក កែវ សារ៉ាត់ បានចាប់ដៃគ្នាសាងអនាគតជាមួយគ្នា។ 

យ៉ាងណាមិនយើងនៅមិនទាន់ច្បាស់នៅឡើយទេ រង់ចាំសាមីខ្លួនចេញមុខបកស្រាយ។ តែយ៉ាងណា អ្នកលេងក្នុងបណ្តាញសង្គមបាននិយាយ ពួកគាត់ជាប្តីប្រពន្ធរួចហើយ។ អ្នកទាំងពីរបានបង្កការភ្ញាក់ផ្អើលដល់អ្នកគាំទ្រខ្លាំងមែនទែនក្រោយឃើញ  បង្ហោះរូបភាពមានផ្ទៃពោះ នេះអាចសបញ្ជាក់ថា ពួកគេកំពុងតែមានដំណឹងល្អហើយ តែយើងនៅមិនទាន់ដឹងច្បាស់ថាជាកូនស្រី ឬប្រុសនោះទេ៕ តោះចង់ដឹងច្បាស់សូមទស្សនារូបភាពខាងក្រោម៖