ក្តៅដូចបាយពុះ! កនិដ្ឋា ទម្លាយភស្តតាងច្បាស់ៗ ក្រោយ អ្នកឧកញ៉ា គួច ម៉េងលី ថាជាជនរងគ្រោះចាញ់បោក ក្រុមហ៊ុន CIC Plc
សីហា
-

អ្នកឧកញ៉ា គួច ម៉េងលី បានចេញមុខទាមទារឲ្យមានការស៊ើបអង្កេតលើក្រុមហ៊ុន CIC Plc ដែលរងការចោទប្រកាន់ថា ក្លែងបន្លំប្រាក់វិនិយោគរួមគ្នារាប់សិបលានដុល្លារនៅពេលកន្លងមកនេះ។ បើតាមអ្នកឧកញ៉ារូបនេះ គឺមានគ្រួសារ និងជីវិតមនុស្សជាច្រើននាក់បានរងនូវផលប៉ះពាល់ និងការឈឺចាប់ដោយសារតែការក្លែងបន្លំរបស់ក្រុមហ៊ុននេះ។

ពាក់ព័ន្ទនឹងរឿងនេះ គេសង្គេតឃើញថា លោកគ្រូ ឃីម សុខហេង បានបដិសេដមិនពាក់ព័ន្ទរឿងលុយរបស់ក្រុមហ៊ុនទេ តែអ្វីដែលនឹងស្មានមិនដល់គឺ អ្នកនាង កនិដ្ឋាទម្លាយភស្តតាងច្បាស់ប៉ុននេះហើយ គួរទទួលស្គាល់ទៅថាលោកគ្រូគឺជាផ្នែកមួយនៃម្ចាស់ក្រុមហ៊ុន CIC ពិតប្រាកដមែន ដែលម្ចាស់ក្រុមហ៊ុននេះមានរហូតដល់១២នាក់ឯណោះ។ ​ហើយពេលនេះសូម្បីតែវេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាបុគ្គលល្បីឈ្មោះក៏ចា,ញ់បោ,កក្រុមហ៊ុននេះដែរ។ចឹងស,ម,ត្ថ,កិ,ច្ចគួរស៊ើបអង្កេតនិងធ្វើការរឿងនេះអោយលឿនបន្តិចទៅ កុំចាំដល់ប្រជាជនវ,ន្តក ផុងខ្លួននិងក្រុមហ៊ុនដាក់លុយកើតកូននេះ ធ្លាក់ជ្រោះអស់ពីខ្លួនទើបធ្វើការវាមិនល្អទេ ដូច្នេះ បាយក្រហមឫបាយសចាំមើលសមត្ថកិច្ចធ្វើការ ព្រោះល្បីប៉ុននេះហើយបើមិនធ្វើការទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជាហើយ។

ជាចុងក្រោយ អ្នកឧកញ៉ា គួច ម៉េងលី អះអាងថា លោកបានចាញ់បោកអស់ប្រាក់ជិត៣សែនដុល្លារ ដោយសារការវិនិយោគក្នុងក្រុមហ៊ុន ស៊ី.អាយ.ស៊ី (CIC)។ លោកបន្តថា អ្នករងគ្រោះមានចំនួនរាប់រយនាក់ និងមានទឹកប្រាក់ជាង១០០លានដុល្លារ កំពុងតែឈឺចាប់ និងក្ដៅក្រហាយ ដោយសារតែការក្លែងបន្លំនេះ៕