បង្ហាញមុខរ៉ាប៊ីជា BA ថ្មីភ្លាម ក្រុមហ៊ុនទូរស័ព្ទ realme ប្រកាសតម្លៃចេញលក់ស្មាតហ្វូនរចនាម៉ូដស្បែកប្រណិត realme C63 តម្លៃ 189 ដុល្លារ មានបច្ចេកវិទ្យាទំនើបខ្លាំង
សីហា
-

ក្រុមហ៊ុនស្មាតហ្វូន realme ដែលជាក្រុមហ៊ុនស្មាតហ្វូនល្បីឈ្មោះលើពិភពលោក បានប្រកាសពីតម្លៃស្មាតហ្វូនថ្មី realm C63 ដែលជាប្រភេទស្មាតហ្វូនរចនាម៉ូដបែបស្បែកយ៉ាងប្រណិត ចេញលក់ក្នុងតម្លៃពិសេសបំផុតត្រឹមតែ 189 ដុល្លារ! ស្របគ្នានឹងថ្ងៃប្រកាសចេញលក់ស្មាតហ្វូន realme C63 នេះ ក្រុមហ៊ុន realme ក៏បានបង្ហាញមុខ BA ថ្មីជាតារាចម្រៀងល្បីឈ្មោះមួយរូបគឺកញ្ញា រ៉ាប៊ី ថតបង្ហាញសម្រស់យ៉ាងស្រស់ស្អាតជាមួយស្មាតហ្វូនប្រភេទស្បែកប្រណិត realme C63។ តារាចម្រៀងរ៉ាប៊ីត្រូវបានមហាជនទទួលស្គាល់ថាជាតារាចម្រៀងមួយរូប ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងក្នុងស្រទាប់មហាជនទូទាំងប្រទេសព្រោះតែបទចម្រៀងល្បីៗជាច្រើនបទ ជាពិសេសរូបសម្រស់និងក្បាច់រាំដ៏ទាក់ទាញរបស់នាង។ នេះជាមូលហេតុដែលធ្វើឱ្យតារាចម្រៀងរូបនេះត្រូវបានជ្រើសរើសជា BA ថ្មីរបស់ក្រុមហ៊ុនទូរស័ព្ទលំដាប់ពិភពលោកមួយនេះ។

ស្មាតហ្វូន realme C63 បានបំពាក់នូវបច្ចេកវិទ្យាទំនើបៗបំផុត ដែលមានបំពាក់លើទូរស័ព្ទតម្លៃថ្លៃ ដូចជាកម្លាំងសាកថ្មលឿន 45W លឿនជាងគេបំផុត សាកថ្មតែ 1 នាទី អាចនិយាយទូរស័ព្ទបាន 1 ម៉ោង និងមានបច្ចេកវិទ្យា AI ទំនើបៗជាច្រើនដូចជាការបញ្ជាតាមកាយវិការ (Air Gestures Control) បច្ចេកវិទ្យាអេក្រង់ធន់នឹងដៃសើម(Rainwater Smart Touch) បច្ចេកវិទ្យា AI កាត់បន្ថយសំឡេងរំខានពេលនិយាយទូរស័ព្ទ និងមានមុខងារប្រាប់ដំណឹង Mini Capsule 2.0 ដែរ។

ការរចនាម៉ូដស្បែកបែបប្រណិតលំដាប់ទូរស័ព្ទតម្លៃខ្ពស់ដំបូងគេបំផុត

ស្មាតហ្វូន realme C63 ត្រូវបានរចនាម៉ូដបែបស្បែកប្រណិត ដែលកន្លងមកមានតែប្រភេទទូរស័ព្ទតម្លៃថ្លៃប៉ុណ្ណោះទើបមានការរចនាម៉ូដបែបនេះ។ ប្រភេទស្បែកមានគុណភាពខ្ពស់ ធន់នឹងស្នាមប្រឡាក់ផ្សេងៗមិនថាជាស្នាមប្រឡាក់កាហ្វេ កូកាកូឡា ក្រែម ឡេ ឬប៊ិចនោះទេ។ ស្បែកបែបប្រណិតរបស់ realme C63 ត្រូវបានសម្រិតសម្រាំងយ៉ាងម៉ត់ចត់ ជួយផ្តល់ងាយស្រួលក្នុងការកាន់ទូរស័ព្ទដោយផាសុកភាព។

កម្លាំងសាកថ្មលឿនបំផុត 45W និងថាមពលថ្មធំ 5000mAh ជាមួយវិញ្ញាបនបត្រធានាការសាកថ្មលឿនដោយសុវត្ថិភាពខ្ពស់បំផុត

realme C63 ត្រូវបានបំពាក់ដោយកម្លាំងសាកថ្មល្បឿនជាងគេ 45W ដំបូងគេបង្អស់នៅក្នុងចំណោមទូរស័ព្ទកម្រិតតម្លៃស្រដៀងគ្នា ដែលអាចសាកថ្មទូរស័ព្ទបានដល់ទៅ 50% ក្នុងរយៈពេល 30 នាទី ហើយអាចនិយាយទូរស័ព្ទបាន 1 ម៉ោង បន្ទាប់ពីការសាកថ្ម 1 នាទី។ លើសពីនេះ realme C63 ទទួលបានវិញ្ញាបនបត្រដែលធានាថាប្រព័ន្ធសាកថ្មទូរស័ព្ទបានឆ្លងកាត់ការធ្វើតេស្តយ៉ាងម៉ត់ចត់ និងស្របតាមស្តង់ដារសុវត្ថិភាពខ្ពស់បំផុតក្នុងការសាកថ្មលឿន។

realme C63 បានបំពាក់នូវបច្ចេកវិទ្យា AI (អេអាយ) លំដាប់ខ្ពស់ ដែលមានក្នុងប្រភេទទូរស័ព្ទតម្លៃថ្លៃដូចជាការបញ្ជាតាមកាយវិកា អេក្រង់ធន់នឹងដៃសើម

realme C63 នាំមកនូវបច្ចេកវិទ្យាទំនើបៗនៅក្នុងមុខងារ AI(អេអាយ) ។ ដំបូងឡើយបច្ចេកវិទ្យាបញ្ជាដោយកាយវិកា (Air Gestures Control) និងអេក្រង់ធន់នឹងដៃសើម (Rainwater Smart Touch) មានបំពាក់តែលើទូរស័ព្ទ realme ដែលមានតម្លៃថ្លៃប៉ុណ្ណោះ។ បច្ចេកវិទ្យាទាំងពីរនេះគឺបង្កើតឡើងតាមតម្រូវការអ្នកប្រើប្រាស់ដែលចង់បានភាពងាយស្រួលក្នុងការបញ្ជាទូរស័ព្ទដោយមិនបាច់ប៉ះអេក្រង់។ ចំពោះមុខងារបញ្ជាដោយកាយវិកា អ្នកប្រើប្រាស់អាចលេងទូរស័ព្ទក្នុងពេលញ៉ាំអាហារ ហាត់ប្រាណ និងធ្វើម្ហូបជាដើម ដោយអាចមើលវីដេអូនិងទទួលទូរស័ព្ទដោយមិនបាច់ប៉ះអេក្រង់ទេ។ ចំពោះបច្ចេកវិទ្យាអេក្រង់ធន់នឹងដៃសើម គឺធានាដល់ការប្រើប្រាស់ទូរស័ព្ទបានយ៉ាងរលូន បើទោះបីជាដៃសើមទឹកភ្លៀង ឬនៅក្នុងបន្ទប់ទឹកក៏ដោយ។ លើសពីនេះទៅទៀត C63 ក៏មានបច្ចេកវិទ្យា AI កាត់បន្ថយសំឡេងរំខានពេលនិយាយទូរស័ព្ទ និងមានមុខងារប្រាប់ដំណឹង Mini Capsule 2.0 ផងដែរ។

realme C63 ចេញលក់ 2 ពណ៌ គឺពណ៌ខៀវរចនាម៉ូដបែបស្បែក(Leather Blue) និងពណ៌បៃតងបែបគុជ(Jade Green) ដែលតម្លៃលក់ត្រឹម 189 ដុល្លារប៉ុណ្ណោះសម្រាប់ទំហំ 256GB អាចដំឡើង RAM បានដល់ 16GB)។ តម្លៃលក់នេះជាតម្លៃពិសេសបំផុតសម្រាប់ទូរស័ព្ទប្រភេទស្បែកនិងមានបច្ចេកវិទ្យាទំនើបបែបនេះ។

អំពីក្រុមហ៊ុន realme

realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក ដែលបានធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនតាមរយៈបច្ចេកវិទ្យាទំនើបឈានមុខគេ។ realme បានផ្តល់នូវជម្រើសស្មាតហ្វូននិងឧបករណ៍បច្ចេកវិទ្យាជាច្រើនប្រភេទដែលមាន Spec ខ្ពស់បំផុត ក៏ដូចជាគុណភាព និងការរចនាម៉ូដលេចធ្លោជាងគេសម្រាប់អតិថិជនសម័យថ្មី។ បង្កើតឡើងដោយលោក Sky Li នៅក្នុងឆ្នាំ 2018 realme បានក្លាយជាក្រុមហ៊ុនកំពូលទាំង 5 ក្នុង 30 ប្រទេស ទូទាំងសកលលោកក្នុង រយៈពេលត្រឹមតែ 3 ឆ្នាំ។ realme ក៏បានបោះជំហានចូលទីផ្សារសកល រួមមានប្រទេសចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ អឺរ៉ុប មជ្ឈិមបូពា៍ អាមេរិកឡាទីន និងអាព្រិក ដែលមានអ្នកប្រើប្រាស់សរុបជាង 200 លាននាក់ទូទាំងពិភពលោក។ ឆ្នាំ2024 ជាឆ្នាំនៃការផ្លាស់ប្តូរពាក្យថ្មីទៅជា “Make it real.” ។ តាមរយៈពាក្យស្លោកថ្មីនេះ realme នឹងផ្តោតការយកចិត្តទុកដាក់លើអតិថិជនសម័យថ្មីកាន់តែខ្លាំងនិងធ្វើឱ្យសុបិនពួកគេក្លាយជាការពិត ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.realme.com