សាហាវណាស់! ព័ត៌មានបឋម៖ ម្ចាស់គ្លីនិក ចាក់ថ្នាំស្ត្រីម្នាក់ បាត់បង់ជីវិត រួចដឹកសាកសព និងយកកូនជនរងគ្រោះអាយុ ៣ឆ្នាំ ទៅប្លុងចោល នៅស្រុកបាទី ខេត្តតាកែវ។
ខេត្តតាកែវ ៖ (តាមរយៈព័ត៌មានបឋម) បានឱ្យដឹងថា ៖ មន្ទីរសម្រាកព្យាបាល និងសម្ភព សុង ហាក់ ម៉ារីណាសុខា ឆៃរ៉ា នៅឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ជិតផ្សារសំរោងយ៉ោង ចាក់ថ្នាំស្ត្រីម្នាក់ បាត់បង់ជីវិត រួចដឹកសាកសព និងយកកូនជនរងគ្រោះអាយុ ៣ឆ្នាំ ទៅប្លុងចោល។
![](/wp-content/uploads/2024/11/19/media/large/279229/photo_2024-11-19_14-44-30.jpg?1732006207)
![](/wp-content/uploads/2024/11/19/media/large/279230/photo_2024-11-19_15-36-19.jpg?1732006207)
![](/wp-content/uploads/2024/11/19/media/large/279231/Screenshot_2024-11-19_154540.png?1732006207)
ស្ត្រីរងគ្រោះឈ្មោះ ណាំ ចន្ធូ អាយុ ៤១ឆ្នាំ រស់នៅភូមិ ម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និងកុមារីម្នាក់ទៀត អាយុ ៣ ឆ្នាំជាកូន បានទៅចាក់ថ្នាំនៅគ្លីនិកឯកជនមួយក្បែរផ្ទះធ្វើឱ្យប្រតិកម្មថ្នាំរហូតដល់បាត់បង់អាយុជីវិត ហើយបានយកទៅប្លុងចោលនៅភូមិទឹកថ្លាចម្ងាយ 3 គីឡូម៉ែត្រពីផ្ទះ បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានចុះស៊ើបអង្កេត ធ្វើកោសល្យវិច្ច័យ នៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤។
![](/wp-content/uploads/2024/11/19/media/large/279232/photo_2024-11-19_15-36-18.jpg?1732006220)
![](/wp-content/uploads/2024/11/19/media/large/279233/Screenshot_2024-11-19_154616.png?1732006220)
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។