បើនិយាយពីឈ្មោះ ទ្រី ដាណា ជឿជាក់ថាមានប្រិយមិត្តជាច្រើនពិតជាបានស្គាល់ច្បាស់ជាក់ជាមិនខានថាអ្នកស្រីគឺជាអ្នកជំនួញស្រីមួយរូបដែលមានភាពជោគជ័យខ្លាំំំងគួរឲ្យកោតសម្គាល់ ហើយបច្ចុប្បន្នអ្នកស្រីក៏មានឈ្មោះបោះសម្លេងនិងទទួលបានការគាំទ្រខ្លាំំងមិនធម្មតាពីសំណាក់ មហាជនក្មេងចាស់នៅក្នុងប្រទេសកម្ពុជាផងដែរ ។
យ៉ាងណាមិញនៅកាលពីពេលថ្មីៗនេះអ្នកគាំទ្ររបស់អ្នកស្រីបានមានការភ្ញាក់ផ្អើលផងដែរ ក្រោយអ្នកស្រីបានបង្ហោះសារមួយម៉ាត់យ៉ាងខ្លីថា ចង់បញ្ចប់ជីវិតរបស់ខ្លួន នៅលើគណនីហ្វេសប៊ុកផេកផ្លូវការរបស់អ្នកស្រី ដែលមានចំនួន ហ្វូឡូ ជិត ៥លាននាក់ផងដែរ ។
ក្រោយបង្ហោះសារចង់បញ្ចប់ជីវិត មិនបានប៉ុន្មានផង ស្រាប់តែគេបានឃើញអ្នកស្រីបាន Live វិដេអូ យំសោកនៅលើបណ្តាញសង្គម ដោយរៀបរាប់ពីទុក្ខលំបាកនៅក្នុងចិត្តរបស់អ្នកស្រី ជាច្រើនអោយមហាជនបានដឹងថែមទៀតផង។
ទន្ទឹមគ្នានេះដែរ អ្វីដែលកាន់តែក្តៅនោះគឺក្រោយឃើញ អ្នកស្រី ទ្រី ដាណា បង្ហោះសារនិងបង្ហោះវិដេអូ នៅលើបណ្តាញសង្គមហ្វេសប៊ុករួចស្រាប់តែ គេបានឃើញនៅលឺគណនីហ្វេសប៊ុកផេករបស់លោក ផែង វណ្ណះ ដែលមានឈ្មោះថា PVN News បានបង្ហោះក្នុងន័យផ្តាំទៅកាន់អ្នកស្រី ទ្រី ដាណា អោយឈប់ដ្រាម៉ា នៅលើបណ្តាញសង្គមហ្វេសប៊ុកទៀតទៅ បើអ្នកស្រី ចង់បញ្ចប់ជីវិតមែន អ្នកស្រីគួរតែរកវិធីផ្សេង ដែលល្អជាងការ Live ដ្រាម៉ា នៅលើបណ្តាញសង្គម ។

ក្រោយឃើញលោក ផែង វណ្ណះ បង្ហោះសារចំៗអោយខ្លួនបែបនេះ ស្រាប់តែអ្នកស្រី ទ្រី ដាណា បានធ្វើការថតសារនោះយកមកបង្ហោះនៅលើបណ្តាញសង្គម ដោយអមមកជាមួយនិងសំណេរយ៉ាងខ្លីដូច្នេះថា ៖ << សូមអរគុណ សម្រាប់យោបល់លោកពូ🙏បងប្អូនចង់អោយខ្ញុំរើសយក១ណាដែរក្នុងចំណោមយោបល់លោកពូនោះ🙏🙏🙏>> ៕

សូមទស្សនាវិដេអូខាងក្រោម ៖






