ផ្ទុះបាតុកម្មប្រឆាំងនៅទូទាំងប្រទេសហ្វីលីពីន ទាមទារអោយដោះលែងអតីតប្រធានាធិបតី លោក Rodrigo Duterte...
Heang
-

អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Manila Ninoy Aquino នៅថ្ងៃអង្គារ បន្ទាប់ពីមានដីកាពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលកំពុងស៊ើបអង្កេតសំណុំរឿងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលបានប្តឹងអតីតមេដឹកនាំរូបនេះ។

យ៉ាងណាមិញអតីតប្រធានាធិបតីហ្វីលីពីន ត្រូវបានចាប់បញ្ចូនភ្លាមៗតាមយន្តហោះ មិនទុកយូទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នៅទីក្រុងHague ប្រទេស Netherland ជិត 12 ម៉ោងបន្ទាប់ពីការចាប់ខ្លួនរបស់គាត់នៅ NAIA អតីតប្រធានាធិបតី Rodrigo Duterte បានត្រូវចាប់បញ្ចូនតាមយន្តហោះជួលមួយដែលត្រូវបានគេរាយការណ៍ថានិងធ្វើដំណើរទៅកាន់ទីក្រុងHagueក្នុងប្រទេស Netherlands ។

បន្ទាប់ពីមានការចាប់ខ្លួនរបស់អតីតប្រធានាធិបតីហ្វីលីពីនរូបនេះ ឃើញថាប្រជាជន ហ្វីលីពីន បានចេញមកធ្វើការបាតុកម្មប្រឆាំងមាន នៅទូទាំងប្រទេសហ្វីលីពីន នៅអារ៉ាប់ និង នៅទីក្រុងឡាអេ ទាមទារអោយដោះលែងអតីតប្រធានាធិបតី ។​

ប្រសិនបើគ្មានដំណោះស្រាយអោយបានឆាប់ បាតុកម្មអាចកាន់តែធំឡើងៗ ដែលអាចបង្ករអស្ថិរភាពក្នុងប្រទេសហ្វីលីពីន។ សូមរំលឹកម្តងទៀតថា ត្រកូល Duterte ជាខ្លានៅខាងភាគខាងត្បូង ចំណែកឯត្រកូល Marcos ជាខ្លានៅភាគខាងជើង ៕​