សម្រស់ ក្បត់អាយុ ! អាយុជិត ៥០ ឆ្នាំហើយ តែសម្រស់តារាសម្តែង ញឹម ច័ន្ទថន នៅលេចធ្លោ...
Heang
-

កម្សាន្ត ៖ បើនិយាយពីតារាសម្តែងចាស់វស្សា ញឹម ច័ន្ទថន ប្រាកដជាមានប្រិយមិត្តជាច្រើនបានស្គាល់ជាមិនខាន ព្រោះ ញឹម ច័ន្ទថន គឺជាតារាស្រីមួយរូបដែលពោពេញទៅដោយទេពកោសល្យ និងថែមទាំងបានបង្ហាញមុខរាប់មិនអស់នៅក្នុងខ្សែភាពយន្តខ្មែរខ្នាតធំ និងល្បីៗថែមទៀតផង ។

យ៉ាងណាមិញមិនត្រឹមតែមានសតម្ថភាពសម្តែងបានយ៉ាងល្អនោះទេ តារាស្រីរូបនេះមានចំណុចពិសេស​មួយទៀតគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន នោះគឺរូបសម្ផស្សរបស់តារាស្រីរូបនេះតែម្តង ឆ្នាំនេះនាងត្រូវបានគេដឹងថាមានអាយុ ៤៥ ឆ្នាំហើយ ប៉ុន្តែកុំមើលសម្រស់របស់នាង គឺនៅតែស្រស់ស្អាតខ្លាំងមិនព្រមចាស់នោះទេ មើលជ្រុងណាក៏មានភាពលេចធ្លោដែរ ។

តាមរយៈរូបសម្ផស្សរបស់តារាស្រី ញឹម ច័ន្ទថន នាងតែងតែទទួលបានកាចាប់អារម្មណ៍និងកោតសរសើរមិនដាច់ពីមាត់ឡើយពីសំណាក់មហាជនអ្នកគាំទ្រ ជាពិសេសរាល់ពេលដែលនាងបង្ហោះរូបភាពនៅលើបណ្តាញសង្គមម្តងៗឃើញថាមានអ្នកចូលទៅចុច បេះដូង និង like រាប់សែននាក់ផងដែរ ៕