ប្រទេសថៃ ៖ មនុស្សយ៉ាងហោច 5នាក់បានបាក់បង់ជីវិតក្នុងហេតុការណ៍បាក់គ្រោងរន្ទាភ្ជាប់ស្ពានដែលកំពុងសាងសង់ នៅប្រទេសថៃ ដោយ ច្រើនជាង20នាក់ផ្សេងទៀតរងរបួសនៅពេលគ្រោងរន្ទាដែកធ្ងន់ៗ បានបាក់នៅការដ្ឋានសំណង់លើផ្លវអាកាសល្បឿនលឿនRama 2 ។



យោងតាមអ្នកបើកបររថយន្តដឹកបេតុង ដែលមានវត្តមានក្នុងអំឡុងពេលដួលរលំ ពួកគេបានកំពុងភ្ជាប់ធ្នឹមទ្រទ្រង់ស្ពានជាមួយនឹងបេតុង នៅពេលដែលពួកគេបានឮសំឡេងសម្រឹបបាក់គ្រោងសម្ព័ន្ធដែកមុនពេលដួលរលំបាក់ចុះមក។ ភាគច្រើនជនរងគ្រោះអាចជាកម្មករ ព្រោះថៃជួសជុលផ្លូវនិងធ្វើផ្លូវពេលយប់ ដើម្បីកុំអោយប៉ះពាល់ចរន្តចរាចរណ៍។



គ្រប់គន្លងផ្លូវជាប់បាងកក ផ្លូវចោមថង-ប៊ូណាត ត្រង់កន្លែងគ្រោះថ្នាក់ត្រូវបិទទាំងស្រុង។ ឧបទ្ទវហេតុនេះបានកើតឡើងនៅម៉ោង 2 ព្រឹកនេះ ថ្ងៃសៅរ៍នៅជិត Rama 2 Soi 17 ទៅ 25 ក្នុងសង្កាត់ Jom Thong ទីក្រុងបាងកក។



នៅមិនទាន់ដឹងថា អ្នកស្លា..ប់ និងរបួសជាជនជាតិអ្វីនោះទេ ក្រុមសង្គ្រោះនៅបន្តការងារស្វែងរក ក្រែងមានអ្នកនៅក្រោមសំណង់នៃការបាក់រលំនេះ ដោយប្រើសុនខ និងកាត់ដែកជាកំណាត់ៗចេញ នេះជាករណីថ្មីមួយទៀតនៅដើមឆ្នាំ2025 នេះសំរាប់ប្រទេសថៃ៕ ប្រភព៖ Aplus Tripz