​លោក ជីង ចក់ លើកម្រាមដៃដប់់ សំពះសុំទោស ក្រុមហ៊ុន Galaxy Navatra Group ព្រោះមូលហេតមួយនេះ...(មានវិដេអូ)
Heang
-

បើនិយាយពីអេតមីន ជីង ចក់ ជឿជាក់ថាមានប្រិយមិត្តជាច្រើនបានស្គាល់រួចមកហើយដោយសារតែលោកគឺជាអ្នកអត្ថាធិប្បាយបាល់ទាត់មួយរូបដែលមានឈ្មោះបោះសម្លេងខ្លាំងនៅក្នុងវិស័យកីឡា ។ អេតមីន ជីង ចក់ មិនត្រឹមតែជាអ្នក Live និយាយពីបាល់ទាត់នោះទេ លោកក៏ជាបុគ្គល់មួយរូបដែលតែងតែលើកនិយាយពីបញ្ហាក្នុងសង្គមផងដែរ ។

យ៉ាងណាមិញអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគឺនាពេលថ្មីៗនេះស្រាប់តែ អេតមីន ជីង ចក់ បានចេញវិដេអូមួយឃ្លីបជាការសុំទោសទៅកាន់ ក្រុមហ៊ុន Galaxy Navatra Group ដែលគ្រប់គ្រងដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ភ្ជាប់មកជាមួយនិងវិដេអូសុំទោសនោះ អេតមីន ជីង ចក់ បានអមមកជាមួយនិងសារដូច្នេះថា ៖ « ខ្ញុំបាទ ជីងចក់ សូមធ្វើការសុំទោសដល់ក្រុមហ៊ុន Galaxy Navatra Group និងផលិតកម្ម Galaxy ដែលកន្លងមកខ្ញុំបាននិយាយនិងផ្សព្វផ្សាយ មានការលើសលស់ប៉ះពាល់ដល់ បុរីនិងផលិតកម្ម។ សូមក្រុមហ៊ុន Galaxy Navatra Group មេត្តាអភ័យទោសដល់ខ្ញុំបាទដោយក្ដីអនុគ្រោះ»។

គួរបញ្ជាក់ផងដែរថាការធ្វើវិដេអូសុំទោសទៅកាន់ ក្រុមហ៊ុន Galaxy Navatra Group នេះធ្វើឡើងបន្ទាប់ពី អេតមីន ជីង ចក់ បានចេញថត MV រួមគ្នាលើកដំបូងជាមួយលោកឧកញ៉ា ខេមរៈ សិរីមន្ត នៅក្នុងបទចម្រៀងដែលកំពុងតែល្បីមួយមានចំណងជើងថា « សៅអើយនាងសៅ » ៕ សូមទស្សនាវិដេអូខាងក្រោម៖